McTominay៖ វា​ពិត​ជា​អយុត្តិធម៌​ណាស់​សម្រាប់ Man Utd

  • 2021-04-12 07:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Scott McTominay បាន​និយាយ​ថា វា​ពិត​ជា​អយុត្តិធម៌​​ដែល​គ្រាប់​បាល់​របស់ Edinson Cavani នៅ​វគ្គ​ទី​មួយ​ត្រូវ​បាន​បដិសេធ ក្នុង​ជំនួប Manchester United ឈ្នះ ៣-១ លើ Spurs។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​​បាន​ទម្លុះ​សំណាញ់​​នាទី​៣៣ ជួយ​បិសាច​ក្រហម​នាំ​មុខ ប៉ុន្តែ​អាជ្ញាកណ្ដាល​បាន​សម្រេច​ឲ្យ​បាល់​នេះ​មិន​ចូល​វិញ បន្ទាប់​ពី​រក​ឃើញ​កំហុស McTominay បង្ក​លើ Son Heung-min។

យ៉ាងណាមិញ​នៅ​វគ្គ​ទី​ពី​ក្រុម​លោក Ole Gunnar Solskjaer អាច​រក​បាន​ដល់​ទៅ​៣​គ្រាប់​​ជាប់​គ្នា​​ធ្វើ​បាន​ដោយ Fred, Cavani និង Mason Greenwood ជួយ United ឈ្នះ ៣-១។ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត McTominay ហាក់​មាន​ក្ដី​សោកស្ដាយ​សម្រាប់​គ្រាប់​បាល់​ដំបូង​របស់ Cavani នៅ​វគ្គ​ទី​មួយ។

McTominay បាន​លើក​ឡើង​ថា វា​ជា​គ្រាប់​បាល់​ចូល​ច្បាស់​ណាស់ អាជ្ញាកណ្ដាល​បាន​សាង​កំហុស​មួយ​ក្នុង​ការ​ប្រកួត ប៉ុន្តែ​​គ្រប់គ្នា​​សុទ្ធតែ​ធ្លាប់​សាង​កំហុស​ក្នុង​ជីវិត។ គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ឡើយ។ សម្រាប់​ United វា​ពិត​ជា​អយុត្តិធម៌​ណាស់ ប៉ុន្តែ​​ក្រុម​បាន​បន្ត​លេង​រហូត​ដល់​ចប់​ការ​ប្រកួត៕ ​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី