Lisa ទម្លាយមូលហេតុធំៗ រហូតសម្រេចត្រឡប់មកធ្វើជាគ្រូបង្វឹកកម្មវិធី Youth With You រដូវកាលថ្មី
- 2021-04-13 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lisa ទម្លាយមូលហេតុធំៗ រហូតសម្រេចត្រឡប់មកធ្វើជាគ្រូបង្វឹកកម្មវិធី Youth With You រដូវកាលថ្មី
ចន្លោះមិនឃើញ
Lisa (BLACKPINK) បានធ្វើជាគ្រូបង្វឹកបេក្ខជនក្នុងកម្មវិធី Youth With You របស់ iQIYI អស់ ២រដូវកាលហើយ តាំងពីខែមីនា ឆ្នាំ ២០២០មកម្ល៉េះ។ ធ្វើជាគ្រូបង្វឹកមិនមែនជារឿងងាយស្រួលដូចមើលឃើញទេ ព្រោះត្រូវរងសម្ពាធពេលបង្រៀន និងកត្តាផ្សេងទៀតដែលត្រូវប្រឈមមុខ ស្របពេល Lisa ក៏ជាតារាល្បីម្នាក់ តែងមានព្យុះបក់បោកកើតចេញពីការមិនពេញចិត្តនូវអ្វីដែលនាងបង្ហាញ។
នៅរដូវកាលទី ១ Lisa អាចបំពេញកាតព្វកិច្ចបានដោយជោគជ័យ ប៉ុន្តែស្រាប់តែលេចព័ត៌មានថា នាងសម្រេចត្រឡប់មកវិញនៅរដូវកាលទី ២ បង្កជាការភ្ញាក់ផ្អើលជាថ្មី។ ពេលពិធីករសាកសួរពីមូលហេតុដែលនាំឲ្យនាងសម្រេចវិលវិញ Lisa ឆ្លើយថា៖
«រដូវកាលថ្មីនេះ ខ្ញុំចង់ប្រាប់ទៅអ្នកហ្វឹកហាត់ទាំងអស់ពីអ្វីដែលខ្ញុំដឹង ឬពីអ្វីដែលខ្ញុំបានរៀនកន្លងមក ដើម្បីជួយពួកគេឲ្យបានជោគជ័យ»។
ដោយឡែក បង្រៀនលើកនេះ អាចនឹងមិនមែនជារឿងងាយស្រួលទេ ព្រោះរដូវកាលនេះ Lisa អាចបង្វឹកហាត់កូនសិស្សត្រឹមតែតាមរយៈវីដេអូខលប៉ុណ្ណោះ ប៉ុន្តែវាកាន់តែមានន័យសម្រាប់នាង។ នាងខិតខំខ្លាំង ធ្វើយ៉ាងណាឲ្យ Trainee ទាំង ១១៨នាក់របស់នាង អាចរីកចម្រើន និងបង្ហាញសមត្ថភាពពិតប្រាកដចេញមកបានដោយភាពជឿជាក់។
ជាមួយគ្នានោះការសម្រេចចិត្តមកវិញនេះ ក៏កើតចេញពីការជម្រុញ និងលើកទឹកចិត្តរបស់ Jisoo, Jennie និង Rosé ដែរ ព្រោះពួកគេជឿជាក់លើ Lisa ថាទោះបីពិបាកយ៉ាងណា នាងអាចធ្វើបាន៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត