Ole និយាយ​ត្រង់ៗ​ថា​ Man Utd ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Cavani

  • 2021-04-12 12:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​និយាយ​ក្រោយ​ឈ្នះ​ប្រកួត​ Tottenham Hotspur ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​លោក​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ ខ្សែ​ប្រយុទ្ធ​ Edison Cavani ។

លោក​ Solskjaer បាន​និយាយ​ថា​៖" ពួក​យើង​​ធ្លាប់​បាន​និយាយ​ទល់​មុខ​គ្នា​រួច​រាល់​ហើយ​ជា​មួយ​ Cavani ។​​ រឿង​នេះ​គ្មាន​អ្វី​លាក់​បាំង​ទេ​ យើង​បញ្ជាក់​ច្បាស់​ហើយ​ថា​ យើង​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​យើង​បន្ត​ទៀត​ ព្រោះ​ឥឡូវ​នេះ​យើង​ដឹង​ស្រាប់​ហើយ​ វា​ជា​ពេល​ពិបាក​សម្រាប់​មនុស្ស​គ្រប់​គ្នា​ "។

លោក​បាន​បន្ត​ថា​៖" ក្នុង​ពេល​កូវីដ​នេះ​ យើង​ពិបាក​ទៅ​ណា​ណាស់​។ អញ្ចឹង​គេ​ដឹង​ច្បាស់​ណាស់​។ ខ្ញុំ​ដឹង​គេ​មិន​មាន​បទពិសោធន៍​ល្អជា​មួយ​យើង​ទេ​ ខ្ញុំ​យល់​ថា​គេ​ចង់​បាន​អី​។ តែ​យ៉ាង​ណា​ យើង​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​យើង​ទៀត​។ យើង​ចង់​បាន​គេ​មាន​សមត្ថភាព​ដូច​ប្រកួត​ថ្ងៃ​នេះ​អញ្ចឹង​។ ឥឡូវ​មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា​ទេ​ "។

Cavani បាន​មក​លេង​ឲ្យ​ Man Utd តាំង​ពី​ដើម​រដូវកាល​នេះ​មក​ ដោយ​ចូល​រួម​លេង​បាន​ ២៩​ប្រកួត​ រកគ្រាប់​បាល់​បាន​ ៨គ្រាប់​ និង​ចប់កុងត្រា​ទៅ​វិញ​នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១​ខាង​មុខ៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី