សរុបមកដល់បច្ចុប្បន្ន MV ណាខ្លះរបស់ក្រុមបុរសស៊េរី Legend ប្រចាំ K-Pop មានអ្នកមើលច្រើនជាងគេ?

  • 2021-04-15 03:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យើង​ក្រឡេក​ទៅ​១០ឆ្នាំជាង​មុន ឃើញថា​អតីតកាលពិតជាស្រស់បំព្រងណាស់ក្នុង​វិស័យ K-Pop ហើយក៏ជា​ពេល​វិស័យនេះ​ចាប់ផ្ដើមល្បីឡើងៗបន្តិចម្ដងៗ។

ងាក​ទៅក្រុមចម្រៀងបុរសស៊េរីទសវត្សឆ្នាំ ២០០០ (ក្រុមបង្កើតមុនឆ្នាំ ២០១០) ក៏សុទ្ធ​តែបាន​ធ្វើ​ឲ្យអ្នកគាំទ្រលង់ទាំងក្បាច់រាំ ទាំងបទចម្រៀង និងរូបរាងសង្ហា ឬសរុបជារួម MV តែម្ដង។ ដូច្នេះហើយ តើ MV ក្រុមណាខ្លះមានការគាំទ្រ​ខ្លាំងជាងគេ ដោយគិតចំនួន View លើ YouTube (ត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១)? យើងសូម​លើក​យកចំណាត់ថ្នាក់កំពូល​ទាំង ១៥ បង្ហាញនៅពេលនេះ៖

១៥. បទ «Purple Line» របស់ TVXQ! មានចំនួនមើល ៩,៤៦លានដង

១៤. បទ «U» របស់ Super Junior មានចំនួនមើល ១០,២៦លានដង

១៣. បទ «With U» របស់ BIGBANG មានចំនួនមើល ១០,៣០លានដង

១២. បទ «We Belong Together» របស់ BIGBANG មានចំនួនមើល ១៦,៩១លានដង

១១. បទ «La-La-La» របស់ BIGBANG មានចំនួនមើល ១៨,១៦លានដង

១០. បទ «Heartbeat» របស់ 2PM មានចំនួនមើល ២១,៥៥លានដង

៩. បទ «Again and Again» របស់ 2PM មានចំនួនមើល ២៦,០៥លានដង

៨. បទ «My Heaven» របស់ BIGBANG មានចំនួនមើល ៣៥,៧៣លានដង

៧. បទ «Last Farewell» របស់ BIGBANG មានចំនួនមើល ៣៦,១៩លានដង

៦. បទ «It’s You» របស់ Super Junior មានចំនួនមើល ៣៨,១១លានដង

៥. បទ «Lies» របស់ BIGBANG មានចំនួនមើល ៦៥,១៦លានដង

៤. បទ «Mirotic» របស់ TVXQ! មានចំនួនមើល ៧១,៩៦លានដង

៣. បទ «Sorry, Sorry» របស់ Super Junior មានចំនួនមើល ១៣២,១លានដង

២. បទ «Ring Ding Dong» របស់ SHINee មានចំនួនមើល ១៣៦,១លានដង

១. បទ «Hary Haru» របស់ BIGBANG មានចំនួនមើល ១៥១,២លានដង

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី