Mark Prin ថាបើជាស្រី ខ្លួននឹងញ៉ែ James Ma ឲ្យណាណី

  • 2021-04-15 04:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១១ ខែមេសា Mark Prin បានបង្ហាញ​មុខ​ក្នុង​​ Show លើ YouTube ដែលមានតារាសម្ដែង ​Goy Arachaporn និងមិត្តភ័ក្តិម្នាក់ទៀតជាពិធីករ។

ក្នុង​កម្មវិធី​ Dream Apichaya បាន​សួរ​ថា​ «បើអ្នក​ជា​ស្រី តើតួឯកប្រុស​ប្រចាំប៉ុស្តិ៍លេខ ៣​ម្នាក់​ណា ដែលអ្នក​ចង់ញ៉ែជាងគេ?»

Mark Prin ឆ្លើយថា៖ «ខ្ញុំ​ចង់ញ៉ែ James Ma»

នាង​ក៏ភ្ញាក់ថា៖ «មែនឬ?»

បន្ទាប់មក Mark ក៏បន្ត៖ «គាត់ជាមនុស្សស្ងប់ល្អ តែង​ប្រុងប្រយ័ត្ន មិនខ្ជីខ្ជារ និងមិនសូវមាត់កទេ»

Dream លាន់មាត់ថា James ជា​មនុស្សទាក់ទាញ ហើយសូម្បី Goy ក៏និយាយថា James ជា Ideal Type របស់នាង​ដែរ។

មិនត្រឹម​ឆ្លើយសំណួរទេ Mark នៅ​ឆ្លៀតទម្លាយចំណូល​ចិត្តមិត្តភ័ក្តិទៀតថា James ចូលចិត្តនារីដែលជា​កូនកាត់ថៃ និង​អ្នក​ដែលជាមនុស្សរីករាយ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី