១០ យ៉ាងពីប្រវត្តិពិតរបស់ Z.Tao អ្នកស្នងមរតករាប់ពាន់លានដុល្លារតែម្នាក់គត់ប្រចាំគ្រួសារ
- 2021-04-16 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ យ៉ាងពីប្រវត្តិពិតរបស់ Z.Tao អ្នកស្នងមរតករាប់ពាន់លានដុល្លារតែម្នាក់គត់ប្រចាំគ្រួសារ
ចន្លោះមិនឃើញ
Huang Zitao តារាប្រុសចិន ដែលធ្លាប់ជាតារា K-Pop បានចេញមុខលើសិល្បៈតាំងពីឆ្នាំ ២០១២ ក្នុងនាមជាសមាជិកក្រុមចម្រៀង EXO។ សមត្ថភាពរបស់តារាប្រុសរូបនេះ ធ្វើឲ្យគ្រប់គ្នាមានការកោតសរសើខ្លាំង ព្រោះក្រៅពីរាំ ច្រៀង រ៉េប Tao ក៏ជាអ្នកជំនាញក្នុងវិស័យក្បាច់គុនដែរ។
បន្ទាប់ពីចាកចេញពី EXO ក៏ដូចជាមកចាប់ផ្ដើមជីវិតថ្មីលើវិថីសិល្បៈក្នុងប្រទេសកំណើត Tao បានអភិវឌ្ឍខ្លួនបានយ៉ាងអស្ចារ្យក្នុងនាមជាតារាទោល និងធ្វើអ្វីដែលប៉ងទុកមកជាយូរ។ ក្រៅពីភាពជោគជ័យទាំងឡាយ តើអ្នកបានដឹងរឿងអ្វីខ្លះពី Huang Zitao?
១. Huang Zitao កើតនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ១៩៩៣ នៅក្នុងក្រុង Qingdao, ខេត្ត Shandong ប្រទេសចិន។ មានឈាមប្រភេទ AB និងជាកូនទោលតែម្នាក់គត់ក្នុងគ្រួសារដែលមានឪពុកជាអ្នកជំនួញ និងមានទ្រព្យសម្បត្តិច្រើនមិនធម្មតា។
២. Tao បានចូលហាត់ក្បាច់គុន Wushu តាំងពីនៅក្មេងតូចមកម្ល៉េះ ព្រមទាំងធ្លាប់ឈ្នះពីការប្រកួតទៀតផង។
៣. យោងតាមសម្ដែងគ្រូបង្រៀន Tao ជាក្មេងម្នាក់ដែលពូកែអៀនខ្លាំងណាស់ កាលនៅរៀនថ្នាក់អនុវិទ្យាល័យ។
៤. Tao ជាចៅប្រុសដ៏កត្តញ្ញូបំផុតចំពោះជីដូន។ លោកធ្លាប់សន្សំលុយ ទិញខោអាវជូនជីដូនទៀតផង។ ប៉ុន្តែពេលយកជូនភ្លាម Tao បានកុហកពីតម្លៃខោអាវនោះ ព្រោះខ្លាចជីដូនបារម្ភថា ចៅចំណាយលុយច្រើនដោយសារគាត់។
៥. Tao ជាអ្នកស្នងមរតក៣ពាន់លានដុល្លារពីគ្រួសារ ក្រោយឪពុកដែលជានាយកក្រុមហ៊ុន L. Tao Entertainment បានទទួលមរណភាពកាលពីឆ្នាំ ២០២០។ តាមការឲ្យដឹង ឪពុករបស់លោក គឺជាម្ចាស់ភូមិគ្រឹះ ៤-៥កន្លែងឯណោះក្នុងក្រុង Qingdao ហើយក៏ត្រូវបានគេស្គាល់ថាជាមហាសដ្ឋីម្នាក់ប្រចាំប្រទេសចិនដែរ។
៦. តារាដែលជា Idol របស់ Tao មាន៖ Jackie Chan, MC Hotdog និង Edison Chen
៧. ចូលដល់ចំណង់ចំណូលចិត្តវិញ Tao មាន៖
- ស្រឡាញ់ពណ៌ខៀវ
អាហារអឺរ៉ុប
បាល់បោះ
ឆ្មាខ្មៅ
ចូលចិត្តប្រភេទតន្ត្រីបែប Hip-Hop និង R&B
ជាមនុស្សសម្ភារៈនិយម ហាយសូ និងស៊ីវិល័យ។
៨. លោកគឺជាមនុស្សម្នាក់ដែលឆាប់រងនូវអារម្មណ៍ប៉ះទង្គិច ងាយនឹងយំ និងរំជួលចិត្តនឹងរឿងអ្វីមួយលឿនណាស់។ ទោះបីពេលខ្លះ Tao បញ្ចេញចរិតកាច ប្រើសម្ដីធ្ងន់ៗ ប៉ុន្តែបុរសម្នាក់នេះជាមនុស្សចិត្តល្អទេ។
៩. Tao ពូកែខ្លាចខ្មោចលេខ ១! ជាឧទាហរណ៍ ដូចកាលពីក្នុងភាគទី១០ នៃកម្មវិធី EXO’s Showtime (កាលនៅក្នុងក្រុម EXO) Tao ខ្លាចដល់ថ្នាក់យំ ពេលចូលផ្ទះខ្មោច។
១០. ចូលដល់ចំណុចចុងក្រោយនេះគឺប្រភេទនារីក្នុងដួងចិត្ត។ អ្នកដែល Tao ប៉ងជាគូ គឺជាអ្នកដែលសម្រស់ និងមានដងខ្លួនស្រស់ស្អាត ព្រមទាំងចរិតល្អ។
ដល់ត្រង់នេះ Fan មួយចំនួនប្រាកដជានឹកឃើញដល់កាលពីពេលដែល Tao សារភាពថាលង់ស្នេហ៍តារា K-Pop ម្នាក់រហូតហ៊ាន ផ្ញើសារទៅទៀត ប៉ុន្តែម្នាក់នោះមិនបានតបមកវិញ។ កាន់តែមិនធម្មតា Tao ថែមទាំងបានបញ្ជាក់ទៀតថា ក្ដីស្រឡាញ់ដែលលោកមានចំពោះនារីម្នាក់នោះមិនមែនក្នុងនាមជា Fan ទេ គឺស្រឡាញ់ក្នុងន័យស្នេហាពិតៗ។ ត្បិតតារាចិនរូបនេះមិនបានបញ្ជាក់ពីអត្តសញ្ញាណ និងឈ្មោះរបស់តារាចម្រៀងកូរ៉េស្រីម្នាក់នោះ ប៉ុន្តែមហាជនអះអាងស្ទើរគ្រប់គ្នាថា នាងគឺជា IU ផ្អែកលើរូបថតដែល Tao បង្ហោះ។ នៅលើគណនី Weibo លោកបានបង្ហោះរូប IU មួយសន្លឹក បន្ទាប់មកក៏បាន Edit នូវ Post នោះវិញ។ ម្យ៉ាងវិញទៀត បើសង្កេតមើលគនណី Instagram របស់ Tao វិញ មានតែគណនីសំខាន់ ៣ ប៉ុណ្ណោះដែល Tao ចុច Follow ហើយម្នាក់ក្នុងចំណោមនោះក៏មាន IU ដែរ៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត