ប្រសើរ​ខ្លាំង​ណាស់ អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​លក់​អង្ករ​ខាត ៤០​ដុល្លារ​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ

  • 2021-04-16 06:23:29
  • ចំនួនមតិ 59 | ចំនួនចែករំលែក 140

ចន្លោះមិនឃើញ

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​តែង​តែ​ចេញ​មុខ​ជួយ​រាជរដ្ឋាភិបាល​ដោះស្រាយ​ការ​លំបាក​ដោយ​សារ​កូវីដ១៩​នោះ នៅ​យប់​មិញ​នេះ បាន​ចេញ​មុខ​មក​ទៀត ដោយ​ប្រកាស​លក់​អង្ករ​ខាត ៤០​ដុល្លារ​ក្នុង​១​តោន ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់​កាល​លំបាក​នេះ។

ចំណាត់​ការ​នេះ បាន​កើត​ឡើង​ភ្លាម​ៗ ក្រោយ​ប៉ុន្មាន​ថ្ងៃ​នេះ បង​ប្អូន​ប្រជា​ពលរដ្ឋ ពិសេស​អ្នក​នៅ​រាជធានី​ភ្នំពេញ​បាន​ជួប​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​បង្ក​ដោយ​ឈ្មួញ​ខ្វះ​គុណធម៌​មួយ​ចំនួន ក្នុង​អំឡុង​ពេល​រាជរដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​រាជធានី ដើម្បី​កាត់​ផ្ដាច់​សង្វាក់​រីក​រាល​ដាល​ជំងឺ​កូវីដ១៩​។ ជា​ដំបូង​អ្នក​ឧកញ៉ា បាន​ប្រកាស​រក​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទាំង​ឡាយ​ណា​ដែល​មាន​បេះដូង​ជួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្ថានភាព​លំបាក​នេះ​ជា​ដៃគូ ដើម្បី​ទិញ​អង្ករ​ក្នុង​តម្លៃ​ពិសេស​មួយ។

ក្រោយ​មក​មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​រក​បាន​​ម្ចាស់​រោងម៉ាស៊ីន​កិន​ស្រូវ​បេះដូង​ទូលាយ​នោះ​បាន អ្នក​ឧកញ៉ា​វ័យ​ក្មេង បាន​ស្នើ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ឈប់​មាន​ការ​បារម្ភ​ត​ទៅ​ទៀត។ អ្នក​ឧកញ៉ា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នា​យប់​មិញ​នេះ​ថា "សូមជួយShare អោយពុកម៉ែបងប្អូនឈប់បារម្ភរឿងអង្ករ​ទៀត​ទៅ ក្រុមហ៊ុន :City Rice Import Export Co., Ltd. សម្រេចផ្គត់ផ្គង់អង្ករម្លិះបាយទន់លេខ២ (អូអឹម៥៤៥១) មក​ផ្សារ​កសិផល​ធម្មជាតិ​ឡេងណាវ៉ាត្រា 420$ក្នុងមួយតោន ផ្សារកសិផលឡេងណាវ៉ាត្រាលក់ចេញវិញក្នុងតម្លៃ380$ក្នុង​១​តោន​ប៉ុណ្ណោះ គឺ​សុខ​ចិត្ត​ខាត40$”។

ធ្វើ​បែប​នេះ អ្នកឧកញ៉ា បាន​លើក​ឡើង​ថា ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។ ឡេង ណាវ៉ាត្រា បន្ត​ថា អង្ករ​មួយ​បាវ​ទម្ងន់ 50KGតម្លៃ19$ ស្មើនឹង76000រៀល បងប្អូនអាចកុម្ម៉ង់ទិញបានក្នុងមួយគ្រួសារត្រឹមតែ6បាវស្មើនឹង300KG ប៉ុណ្ណោះ។ ប៉ុន្តែ​ដាច់​ខាត បង​ប្អូន​មិន​អាច​ទិញ​អង្ករ​ក្នុង​តម្លៃ​ខាត​ដើម​នេះ ដើម្បី​យក​ទៅ​លក់​បន្ដ​នោះ​ទេ។

"តំលៃនេះមាននៅតែផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រាប៉ុណ្ណោះ បើ​ក្រុមហ៊ុន​ដឹកជញ្ជូន​មានចំណាប់អារម្មណ៍ទាក់ទងមកដើម្បីសហការណ៍ជាមួយផ្សារយើងខ្ញុំដឹកជញ្ជូនជូនពុកម៉ែបងប្អូន សូមបងប្អូនCommentលេខទូរស័ព្ទនិងចំនួនអង្ករខាងក្រោម ហើយថ្ងៃទី20ពេលរសៀលក្រុមកាងារនិងទាក់ទងដឹកជូនពុកម៉ែបងប្អូន"។

ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន City Rice Import Export Co Ltd.
ថ្នាក់​ដឹកនាំ​រោងម៉ាស៊ីនកិនស្រូវ ជា ហាប់

សកម្មភាព​នេះ មួយ​ផ្នែក​ទៀត គឺ​បាន​ពី​ការ​ចូល​រួម​របស់​រោងម៉ាស៊ីន​ក្នុង​ស្រុក​មួយ ដែល​បាន​ចូល​រួម​ជាមួយ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុង​ការ​ផ្គត់ផ្គង់​អង្ករ​តម្លៃ​ធូរ​ថ្លៃ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ។ នៅ​ព្រឹក​នេះ អ្នក​ឧកញ៉ា បាន​ថ្លែង​អំណរគុណ​ដល់​រោងម៉ាស៊ីន​កិន​ស្រូវ​ខាង​លើ។ អ្នក​ឧកញ៉ា សរសេរ​ថា "សូមអគុណដល់រោងម៉ាសុីនកិនស្រូវ ជា ហាប់ ដែលផ្គត់ផ្គង់អង្ករថែមចំនួន500តោនប្រភេទអង្ករ5451 អង្ករ​ក្រអូប ,ដែលអ្នកលក់ទូទៅតែងហៅថាផ្កាម្លិះលេខ2ក្នុងតំលៃពិសេសដើម្បីសង្គមយើង"៕

អត្ថបទ៖ ទារិកា