សម្ដេចតេជោ ហ៊ុន សែន លើកចំៗ រឿងអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ហ៊ានលក់អង្ករខាតដើមជូនពលរដ្ឋ
- 2021-04-17 03:17:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន លើកចំៗ រឿងអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ហ៊ានលក់អង្ករខាតដើមជូនពលរដ្ឋ
ចន្លោះមិនឃើញ
សម្ដេចតេជោ លោក បាន លើកសរសើរចំៗ ដល់ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលម្សិលមិញនេះ បានប្រកាសសម្រេចលក់អង្ករក្នុងតម្លៃខាតដើម ដើម្បីទប់តម្លៃអង្ករឡើងថ្លៃខ្លាំងលើទីផ្សារ។
ការលើកឡើងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺនៅក្នុងសារពិសេសបន្ទាន់មួយរបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ២០២១ វេលាដែលសម្ដេចនាយករដ្ឋមន្ត្រី បានចេញបទបញ្ជាជាថ្មីទៀត ជុំវិញការហាមផ្តាច់ការចរាចររបស់ប្រជាពលរដ្ឋរយៈពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត។ សម្ដេចលើកឡើងថា សកម្មភាពរបស់ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក៏ដូចជាអ្នកឧកញ៉ាផ្ទាល់ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយបងប្អូនប្រជាពលរដ្ឋ។
«ក្រុមហ៊ុនរបស់ ឡេង ណាវ៉ាត្រា បានលក់អង្ករខាតដល់ជាង ៤០ដុល្លារសហរដ្ឋអាមេរិច ក្នុងមួយតោន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលមានតម្រូវការស្បៀងពិតប្រាកដ»។ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងសារសំឡេងពិសេស ល្ងាចថ្ងៃទី១៦ មេសា នេះ។
គួរបញ្ជាក់ថា ផ្សារកសិផលធម្មជាតិ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាទីផ្សារដ៏គំរូមួយ ក្នុងចំណោមអ្នកលក់ទំនិញជាច្រើនផ្សេងៗទៀត ដែលមិនត្រឹមតែ មិនឆ្លៀតឱកាសដំឡើងថ្លៃទំនិញសព្វមុខរបស់ខ្លួនទេ ថែមទាំងហ៊ានលះបង់ ទម្លាក់លុយ ស្វែងរកដៃគូផ្គត់ផ្គង់អង្ករ ដល់រាប់ពាន់តោន ហើយលក់ចេញវិញខាងដើមថែមទៀតផង។
តាម អ្នកឧកញ៉ា ប្រកាសម្សិលមិញ ក្នុង១តោន ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា លក់ខាតដើម ដល់ទៅ ៤០ដុល្លារអាមេរិច ដោយតម្លៃមួយប៉ាវ ទម្ងន់ ៥០ គីឡូក្រាម ប្រភេទអង្ករផ្កាម្លិះលេខ២ លក់ជូនអតិថិជនត្រឹមតែ ៧៦,០០០រៀលតែប៉ុណ្ណោះ។
តម្លៃនេះ បើធៀបទៅនឹងតម្លៃអង្ករទាំង លក់រាយ និងលក់បោះដុំ គឺគ្មានឡើយ ព្រោះតម្លៃអង្ករនៅលើទីផ្សារ មួយចំនួនត្រូវឈ្មួញឱកាសនិយម ដំឡើងថ្លៃតាមតែមាត់ខ្លួន ដែលកន្លែងខ្លះឡើងថ្លៃដល់ មួយបាវជាង ១០ម៉ឺនរៀល ឬចូលជិត ២០ម៉ឺនរៀល ក៏មានដែរ។
ដូច្នេះ ឃើញស្ថានភាពនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើកិច្ចមួយថ្មីទៀត ដោយស្វែងរករោងម៉ាស៊ីនកិនស្រូវជាដៃគូដែលអាចលក់អង្ករជូនតម្លៃពិសេស ហើយយកមកលក់វិញ ក្នុងតម្លៃខាតដើមជូនបងប្អូនប្រជាពលរដ្ឋ។ អ្នកឧកញ៉ា លើកឡើង ដោយសូមបងប្អូនអតិថិជនទាំងអស់ ឈប់បារម្ភពីបញ្ហានេះទៀតទៅ! អតិថិជនអាចកុម្ម៉ង់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគសព្វមុខដទៃទៀត នៅតាមគ្រប់សាខា ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយគ្រាន់តែបញ្ជាទិញតាមអនឡាញ ដោយគ្រាន់តែចូលទៅបញ្ជាក់លេខទូរស័ព្ទ និងទីតាំង លើហ្វេសប៊ុកផេក ផ្សារ ឡេង ណាវ៉ាត្រា ខាងបុគ្គលិកផ្សារនឹងទាក់ទងទៅអតិថិជនវិញមិនខាន៕