មកមើលទិដ្ឋភាពផ្សារបណ្ដោះអាសន្ននៅតាខ្មៅ រៀបចំយ៉ាងមានរបៀប គម្លាតគ្នា ស្រួលដើរទិញមិនព្រួយប៉ះគ្នា

  • 2021-04-18 06:44:54
  • ចំនួនមតិ 11 | ចំនួនចែករំលែក 130

ចន្លោះមិនឃើញ

នៅពេលនេះ អាជីវករលក់ដូរ បន្លែ ត្រី សាច់ បានចាប់ផ្ដើមសកម្មភាពលក់ដូរហើត នៅទីតាំងស្តង់លក់ដូរបណ្តោះអាសន្ន ស្ថិតនៅក្នុងកីឡដ្ឋានក្រុងតាខ្មៅ ។

សូមជំរាបជូនថា ផ្សារតាខ្មៅចាស់ និងផ្សារតាខ្មៅថ្មី ត្រូវបានបិទរយៈពេល ១៤ ថ្ងៃ ដោយសារភាពចង្អៀតណែន និងដើម្បីរក្សាគម្លាតជូន បងប្អូន រវាងអ្នកលក់ និងអ្នកទិញ កន្លែងលក់ដូរបណ្ដោះអាសន្ននៅទីនេះ មិនត្រូវបានគិតថ្លៃកជួល ឬភាស៊ីទេ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវវាន សូមអាជីវករ និងប្រជាពលរដ្ឋដែលទាំងអស់ដែលមកទីនេះ ត្រូវចូលគោរពអនុវត្តវិធានអនាម័យរបស់ក្រសួងសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហើយអាជីវករមិនត្រូវឆ្លៀតឱកាសលក់តម្លើងថ្លៃ ជាដាច់ខាត ៕

សូមទស្សនាទិដ្ឋភាពខាងក្រោម៖

រូបភាព៖ Rin Ratanak

អត្ថបទ៖ MC Chandarareth