នាយករដ្ឋមន្រ្តី អុីស្រាអែល ក្រើនរំឮក ប្រជាជនកុំទាន់អាលប្រើក្បាច់ ជិះសេះលែងដៃ

  • 2021-04-19 02:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីដ្បិតអនុញ្ញាតឱ្យប្រជាជនលែងពាក់ម៉ាស់នៅទីសាធារណៈ ប៉ុន្តែនាយករដ្ឋមន្រ្តីអុីស្រាលអែលបានព្រមានពីការអាចវិលត្រលប់មកវិញនៃវីរុសកូវីដ បានគ្រប់ពេល។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Reuters។

នាយករដ្ឋមន្រ្តីអុីស្រាលអែល លោក Benjamin បានអនុញ្ញាតឱ្យប្រជាជនទាំងអស់អាចធ្វើដំណើរចេញទៅខាងក្រៅដោយមិនពាក់ម៉ាស់បាន ក្រោយអុីស្រាលអែលអាចគ្រប់គ្រងការឆ្លងនៃវីរុសកូវីដបូករួមទាំងការចាក់វ៉ាក់សាំងការពារទៅដល់ប្រជាជនបានដោយជោគជ័យ។​ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីរូបនេះ បានព្រមានថា​ ''សូមប្រជាជន កុំទាន់អាលជិះសេះលែងដៃ ព្រោះវីរុសកូវីដនេះវាទៅណាមិនទាន់ឆ្ងាយនៅឡើយទេ។ វាអាចត្រលប់មកវិញគ្រប់ពេលទាំងអស់។ ''

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលអុីស្រាលអែល កាលពីពេលថ្មីៗនេះ បានប្រកាសពីការរកឃើញការឆ្លងនៃវិរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី ដែលមានប្រភពដើមមកពីប្រទេស ឥណ្ឌា ចំនួន៧ករណីនៅក្នុងប្រទេសរបស់ខ្លួន៕

ប្រភព៖ Reuters   ប្រែសម្រួល ៖ ពិទូ

អត្ថបទថ្មី