កុំហោះឆ្វេចឆ្វាច! អាជ្ញាធរហាមមិនឱ្យបង្ហោះ Drone ដោយគ្មានការអនុញ្ញាត
- 2021-04-19 04:23:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំហោះឆ្វេចឆ្វាច! អាជ្ញាធរហាមមិនឱ្យបង្ហោះ Drone ដោយគ្មានការអនុញ្ញាត
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ ហាមមិនឱ្យបង្ហោះ ដ្រូន (Drone) ពិសេសតំបន់ជុំវិញផ្លូវហោះហើររបស់យន្តហោះ ដោយគ្មានច្បាប់អនុញ្ញាតដាច់ខាត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ឆាណែល ឯកសារមន្ត្រីរាជការ។
ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីមានបងប្អូនយើងមួយចំនួនតូចបានប្រើប្រាស់ដ្រូនបង្ហោះដឹកជញ្ជូនឥវ៉ាន់ដែលរូបភាព និងវីដេអូជាច្រើនត្រូវបានបង្ហោះលើបណ្ដាញសង្គម Facebook និងនៅលើ TikTok។ សាលារាជធានីធ្លាប់បានពន្យល់ម្ដងរួចហើយថា ការបង្ហោះដ្រូនពុំមានការអនុញ្ញាតត្រឹមត្រូវ បង្កផលប៉ះពាល់លើផ្នែកសន្តិសុខ និងសុវត្ថិភាព ជាពិសេសគឺសិទ្ធឯកជនរបស់អ្នករស់នៅជុំវិញ។
ក្នុងករណីចាំបាច់ត្រូវការប្រើប្រាស់ ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕