កំពង់សោមផ្ទុះឡើងវិញ ថ្ងៃនេះរកឃើញវិជ្ជមានកូវីដ រហូតដល់ ១៣៣នាក់

  • 2021-04-20 06:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសនៅមុននេះបន្តិចបានឲ្យដឹងថា ខេត្តព្រះសីហនុបានរកឃើញអ្នកវិជ្ជមានកូវីដ១៩រហូតដល់ ១៣៣នាក់ ក្នុងនោះមានជនជាតិខ្មែរ១៣២នាក់ និងជនជាតិវៀតណាម១នាក់។

ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាហាក់មានសន្ទុះឡើងខ្លាំងក្នុងរយៈប៉ុន្មានថ្ងៃនេះ គឺខ្ទង់រយៗតែម្តង។ យ៉ាងណា ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាក្រសួងពាក់ព័ន្ធនានា បានកំពុងបង្កើនការពារ សម្រាប់សុវត្ថិភាពប្រជាពលរដ្ឋទាំងអស់ដើម្បីចៀសវាងការឆ្លងមានការរីករាលដាលកាន់តែមានទំហំធំ ។

សូមជម្រាបថាទិន្នន័យថ្មី ចេញដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានឱ្យដឹងនៅថ្ងៃទី២០ មេសា ឆ្នាំ ២០២១ នេះថា ប្រទេសកម្ពុជា បានបន្តរកឃើញអត្រាអ្នកឆ្លងថ្មី រហូតដល់ចំនួន ៤៣១ នាក់ត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ទន្ទឹមនឹងនោះ មានចំនួនអ្នកជាសះស្បើយបន្ថែមចំនួន ៣១ នាក់ផងដែរ៕

ខាងក្រោមជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល

អត្ថបទដោយ៖ Su In

អត្ថបទពេញនិយម