បងប្អូនខ្វះខាតស្បៀងអាហារ ក្នុងអំឡុងពេលបិទខ្ទប់ក្រុង សូមទាក់ទងតាមវិធីនេះជាបន្ទាន់

  • 2021-04-20 07:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមប្រភពព័ត៌មានដែលទទួលបានពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ប្រសិនបងប្អូនជួបប្រទះការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ សូមជូនដំណឹងជាបន្ទាន់មកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.”។

សូមធ្វើការភ្ជាប់ តាមរយៈក្រុមតេឡេក្រាម ដែលមានឈ្មោះ " តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់(គ.ប.ខ.)" ដោយបញ្ជាក់អោយបានច្បាស់លាស់អំពី ៖

១.ចំនួនគ្រួសារ និងសមាជិកគ្រួសារ (សូមភ្ជាប់ទាំងរូបថតផងដែរ)

២.ទីតាំងស្នាក់នៅ៖ ផ្ទះ..... ផ្លូវ.... សង្កាត់.... ខ័ណ្ឌ.....

៣.លេខទំនាក់ទំនង................... ។

សូមចុចចូលក្នុង link Group Telegram "តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់(គ.ប.ខ.)" ខាងក្រោម ៖

https://t.me/foodsupport

អត្ថបទ ៖ មេខាឡា