កុងស៊ីកាប់ជ្រូកច្រើននាក់ នៅផ្សារមួយក្នុងក្រុងភ្នំពេញ ឆ្លងកូវីដ
- 2021-04-21 03:29:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុងស៊ីកាប់ជ្រូកច្រើននាក់ នៅផ្សារមួយក្នុងក្រុងភ្នំពេញ ឆ្លងកូវីដ
ចន្លោះមិនឃើញ
យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ នៅក្នុងទីក្រុងភ្នំពេញ។ ដោយឡែក ក្នុងចំណោមអ្នកឆ្លងទាំង ២៧១ នាក់ មានកុងស៊ីដែលជាអ្នកកាប់ជ្រូកចំនួន ៣នាក់បានឆ្លងជំងឺនេះ។
កុងស៊ីកាប់ជ្រូកផ្សារបឹងសាឡាង ៣នាក់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានរកឃើញថាឆ្លងកូវីដ១៩ ។ អត្តសញ្ញាណពួកគាត់រួមមាន ៖
១. យុវជន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ស្នាក់នៅភូមិទី១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
២. រី បូរុន ភេទ ប្រុស អាយុ ៣១ ឆ្នាំ ស្នាក់នៅភូមិទី១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
៣. ភេ ស៊ុយទ្រី ប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិទី១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
យ៉ាងណាមិញ ប្រសិនបើបងប្អូនដែលធ្លាប់មានការប្រាស្រ័យទាក់ទងជាមួយពួកគាត់ទាំង ៣ នាក់ខាងលើសូមធ្វើការទាក់ទងជាបន្ទាន់ និងធ្វើតេសត្តសំណាកដើម្បីចៀសវាងការឆ្លងមានការរាតត្បាត ៕