iPad Pro ឆ្នាំ ២០២១ ប្រើឈីបថ្មីកម្លាំងខ្លាំងសឹងតែស្មើនឹង Macbook
- 2021-04-21 06:48:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPad Pro ឆ្នាំ ២០២១ ប្រើឈីបថ្មីកម្លាំងខ្លាំងសឹងតែស្មើនឹង Macbook
ចន្លោះមិនឃើញ
iPad Pro ជំនាន់ថ្មីដែល Apple ទើបប្រកាសចេញ ក្នុងព្រឹត្តិការណ៍ “Spring Loaded” បានបំពាក់បន្ទះប្រព័ន្ធបន្ទះឈីប M1 ដែលមានកម្លាំង CPU ខ្លាំងជាមុនដល់ទៅ ៥០% និង GPU លឿនជាងមុនដល់ទៅ ៤០% នេះបើប្រៀបទៅនឹងបន្ទះឈីបចាស់ A12Z ។
ប្រើឈីបខ្លាំងស្រាប់ ចំណែកទំហំផ្ទុកក៏មិនតូចដែរ គឺឡើងដល់ទៅ 2TB និងមាន RAM 16GB។ ក្រៅពីនេះវាប្រើរន្ធ Thunderbolt ដែលធ្វើឱ្យល្បឿនផ្ទេរទិន្នន័យឡើងដល់ 40 Gbps និងអាចភ្ជាប់ទៅនឹងម៉ូនីទ័រខាងក្រៅមានកម្រិតបង្ហាញ 6K បាន។ លើសពីនេះទៀត iPad Pro មានលទ្ធភាពទ្រទ្រង់ល្បឿនអ៊ីនធឺណិតតាម Ethernet ដល់ទៅ 10 gigabit ផងដែរ។
Apple ប្រើបច្ចេកវិទ្យាអេក្រង់ជំនាន់ថ្មី mini-LED ដែលជាអេក្រង់បង្ហាញពណ៌ដិតបានល្អ មានពន្លឺខ្ពស់ដល់ 1600nits កាត់បន្ថយចំណាំងផ្លាតបានច្រើន និងទ្រទ្រង់មុខងារ HDR10, Dolby Vision និង HLG ផងដែរ។ ប៉ុន្ដែអេក្រង់នេះមានតែនៅលើ iPad Pro 12.9អ៊ិញ តែប៉ុណ្ណោះ ចំណែកឯ iPad Pro 11អ៊ិញ គឺនៅប្រើត្រឹមអេក្រង់ LCD ដូចជំនាន់មុនដដែល។
Apple ឱ្យឈ្មោះអេក្រង់ថ្មីនេះថា Liquid XDR display ដោយ iPad ទាំងពីរម៉ូឌែលនេះ ក៏មានមុខងារ Promotion ដែលមានកម្រិត adaptive refresh rate ដល់ទៅ 120Hz។ ចំពោះផ្នែកសេវាវិញ iPad Pro ទ្រទ្រង់សេវា 5G និងមាន eSim ភ្ជាប់មកជាមួយផងដែរ។
iPad Pro បំពាក់ស៊ែនស័រកាមេរ៉ា TrueDepth ទំហំ 12MP ជាប្រភេទលែន ultrawide-angle។ លែននេះផងដែរ ក៏មានចំណុចពិសេសពេលខលវីដេអូ ពេលអ្នកនិយាយម្នាក់ឯងវានឹងកាត់រូបភាពឱ្យចំកណ្ដាល ពេលមានមនុស្សនិយាយពីរនាក់វានឹងចាប់យកមនុស្សឱ្យឃើញច្បាស់ដោយស្វ័យប្រវត្តិ។ ចំពោះកាមេរ៉ាក្រោយពីរគ្រាប់នៅរក្សាទំហំ 12 MP ជាលែនដើម និង 10 MP ជាលែន ultra wide និងមានស៊ែនស័រ LiDAR ដែលដំណើរការលឿនជាមុន ត្បិតបានជំនួយពីបន្ទះឈីប M1 ដោយធ្វើឱ្យវាអាចដំណើរការមុខងារ Smart HDR 3 និងថតចាប់យកវត្ថុមានពន្លឺទាប និងសម្រួលដល់មុខងារ autofocus បានយ៉ាងប្រសើរផងដែរ។
Apple ចាប់ផ្ដើមបើកឱ្យ Pre-order នៅថ្ងៃសុក្រខាងមុខនេះហើយ ដោយតម្លៃដាក់លក់នៅទីផ្សារអាមេរិចមាននៅខាងក្រោមនេះ ហើយចំពោះមុខងារ 5G គឺត្រូវគិតលុយ ២០០ដុល្លារ ក្រៅផងដែរ។
iPad Pro 12.9អ៊ិញ
iPad Pro 11អ៊ិញ