ក្ដៅចិត្តរំខានញយដងពេក ហេង នរៈកក្កដា គំរាម Report FB គូស្នេហ៍ អេដវីន ចោល

  • 2021-04-22 07:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកមិញនេះលេចមុខ តារាសម្ដែង និងពិធីករលោក ហេង នរៈកក្កដា ប្រកាស់ក្ដែងៗប្រុង Report ហ្វេសប៊ុកគូស្នេហ៍លោកអេដ វីន អ្នកមេម៉ាយកូន២ដោយថានាងជាមនុស្សរំខានខ្លាំងបំផុត នៅលើបណ្ដាញសង្គមដែលតែងតែបង្ហោះរឿងរ៉ាវហូរហែសូម្បីតែរូបភាពញាំបាយធម្មតាក៏នាងបង្ហោះ។

ហេង នរៈកក្កដា បង្ហោះសារទាំងព្រឹកព្រលឹមដោយប្រើពាក្យពេចន៍ហាក់បីដូចជាធុញទ្រាន់ខ្លាំងចំពោះ សកម្មភាពប្រចាំថ្ងៃរំខានរបស់គូស្នេហ៍របស់តារាសម្ដែង អេដវីន ដែលនាងចូលចិត្តបង្ហោះជាហូរហែមិន ថារូបងូតទឹក ឬកំពុងញាំបាយ។ ហេង នរៈកក្កដា”និយាយពីថាពេល Facebookវាត្រូវគេប្លុក និយាយពី ថា Newsfeedខ្ញុំសប្បាយមើលណាស់ដោយមិនមានការរំខានពីនារីម្នាក់ហ្នឹង ដល់ពេលវាបើកបាន Facebookវាវិញ និយាយពីថា News Feedខ្ញុំសុទ្ធតែរូបវាបង្ហោះ លូវមានតែចេះចង់ហៅបងប្អូនទាំង អស់នៅក្នុងនេះជួយ Report Facebookម្នាក់នឹងចោលម៉ងទៅ កុំអោយពូកែផុស មួយថ្ងៃវាផុសមិន ក្រោម១៥ដងទេ ស៊ីបាយ ងូតទឹកក៏វាផុសដែរ”។

លើសពីនេះ នរៈកក្ដដា ថែមទាំងពោលពាក្យអាណិត អេដវីដ បែបនេះ”លូវ Report ក៏អត់? បើប្តីវាស៊ីមី ក៏ផុសដែរ? ហឹម អាណិតតែប្តីទេត្រូវឆ្កួតៗតាមវាត្រូវជាៗតាមវា សំណាងណាស់ប្អូនវីន បងជឿថាប្អូន អាចធ្វើបានទាំងអស់”។ បន្ទាប់ពីបង្ហោះសារគំរាម Report ហ្វេសប៊ុកបែបនេះរួច ធ្វើឱ្យមហាជនមួយ ចំនួនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងកើតការសង្ស័យលើតារារូបនេះថាអាចនឹងមានជម្លោះជាមួយគ្នា។

ដោយឡែក តាមការជាក់ស្ដែង តារាប្រុសស្រីទាំងនេះពុំមានជម្លោះអ្វីនឹងគ្នាទេ គឺពួកគេគា្រន់តែនិយាយ ដឺដងលេងឱ្យគ្នាប៉ុណ្ណោះព្រោះថា ហេង នរៈកក្កដា និងគូស្នេហ៍លោកកអេដវីន គឺជាមិត្តភក្ដិស្និតស្នាល តាំងពីនៅវ័យជំទង់មកម្ល៉េះ៕

អត្ថបទ៖ Pav SreyPich