ដឹង​អត់ បុគ្គលល្បីឈ្មោះទាំង​ ១០រូបនេះ ក្លាយ​ជា​សេដ្ឋីតាំង​ពីអាយុ​ប៉ុន្មាន​?

  • 2021-04-22 09:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​បច្ចេកវិទ្យា​បាន​ជួយ​ជ្រោមជ្រែង​ជោគវាសនា​មនុស្ស​ ឲ្យ​ក្លាយ​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​មហាសាល​ក្នុង​មួយ​ពព្រិច​ភ្នែក។ ខ្លះ​ចំណាយ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ និង​ខ្លះ​ទៀត​ប្រើ​ពេល​ដល់​រាប់​ទសវត្សរ៍ រហូត​ជាប់​ឈ្មោះ​ជា​សេដ្ឋី​ក្រោម​ទ្រនំ​ឧស្សាហកម្ម​បច្ចេកវិទ្យា។

១. Mark Zuckerberg ក្លាយ​ជា​សេដ្ឋី​ត្រឹម​វ័យ ២២ ឆ្នាំ:

ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ក្លាយ​ជា​សេដ្ឋី​ក្នុង​ឆ្នាំ ២០០៦ ក្រោយ​រយៈ​ពេល ២ ឆ្នាំ​នៃ​ការ​បង្កើត​បណ្តាញ​សង្គម​យក្ស​មួយ​នេះ។ លុះ​ឈាន​ចូល​វ័យ ២៣ ឆ្នាំ តម្លៃ IPO របស់​ក្រុមហ៊ុន បាន​ធ្វើ​ឲ្យ Zuckerberg ក្លាយ​សេដ្ឋី​កើត​មាន​ដោយ​សារ​ជំនួញ​ខ្លួន​ឯង​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

២. Evan Spiegel ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ ២៣ ឆ្នាំ:

ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Snapchat បាន​ក្លាយ​ជា​បុគ្គល​ដែល​មាន​ទ្រព្យសម្បត្តិ​មហាសាល​ក្នុង​ឆ្នាំ ២០១៣។ លុះ​ ២ ឆ្នាំ​ក្រោយ​មក​តម្លៃ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​របស់​លោកកើន​ដល់ ១ ពាន់​លាន​ដុល្លារ។

៣.Sir Richard Branson ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ ២៣ ឆ្នាំ:

បុរស​សញ្ជាតិ​អាមេរិក​អាច​រក​ចំណូល​បាន ១ លាន​ដុល្លារ​តាំង​ពី​ឆ្នាំ ១៩៧៣ ពោល​គឺ​ក្រោយ​រយៈ​ពេល ៣ ឆ្នាំ នៃ​ការ​រក​ឃើញ​ក្រុមហ៊ុន Virgin Group។

៤.Larry Page ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ ២៥ ឆ្នាំ:

ស្ថាបនិក​ក្រុមហ៊ុន Google អាច​រក​ប្រាក់ ១ លាន​ដុល្លារ​ក្នុង​ឆ្នាំ ១៩៩៩ ក្រោយ​មក​តម្លៃ IPO ក្រុមហ៊ុន​កើន​ដល់ ១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៤។

៥.Bill Gates ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ ២៦ ឆ្នាំ:

ដោយ​តម្លៃ IPO នៃ​ក្រុមហ៊ុន Microsoft កើន​ឡើង​ខ្ពស់ ត្រឹម​វ័យ ២៦ ឆ្នាំ Gates មុន​ពេល​ភាគហ៊ុន​របស់​លោក​មាន​តម្លៃ​ស្មើ ១ ពាន់​លាន​ដុល្លារ​ក្នុង​វ័យ ៣១ ឆ្នាំ គ្រា​នោះ​ហើយ​ដែល​ជួយ​ឲ្យ​លោក​ជាប់​ឈ្មោះ​ជា​បុគ្គល​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​មុន​គេ​បង្អស់។

៦.Elon Musk ក្លាយ​ជា​សេដ្ឋី​ក្នុង​វ័យ ២៧ ឆ្នាំ:

ស្ថាបនិក​ក្រុមហ៊ុន PayPal និង Tesla Motors ក៏​ដូច​ជា SpaceX បាន​ជោគជ័យ​លើ​មុខ​ជំនួញ​រហូត​ក្លាយ​ជា​សេដ្ឋី​នៅ​ឆ្នាំ ១៩៩៩ ក្នុង​អំឡុង​ពេល​លក់​ចេញ​ក្រុមហ៊ុន​បង្កើត Web-software នៅ​តម្លៃ ៣០០ លាន​ដុល្លារ។

៧.Warren Buffett ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ ៣០ ឆ្នាំ:

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Berkshire Hathaway ជាប់​ឈ្មោះ​ជា​សេដ្ឋី​នៅ​ឆ្នាំ ១៩៦០ ហើយ​បច្ចុប្បន្ន​ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​លំដាប់​ទី ៣ ក្នុង​ពិភពលោក។

៨.Zhou Qunfei ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ ៣៣ ឆ្នាំ:

ស្ថាបនិក​ហ៊ុន Lens Tecnology ជាប់​ឈ្មោះ​ជា​សេដ្ឋី​នៅ​ឆ្នាំ ២០០៣ មុន​ពេល​ក្រុមហ៊ុន​ជោគជ័យ​ខ្ពស់ ជំរុញ​ឲ្យ​អ្នក​ស្រី​ក្លាយ​ជា​ស្រ្តី​ដំបូង​បង្អស់​ក្នុង​លោក​ដែល​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​នៅ​វ័យ ៤៥ ឆ្នាំ។

៩.Jeff Bezos ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ ៣៣ ឆ្នាំ:

ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​ Online ឲ្យ​ឈ្មោះ Amazon ចាប់​ផ្តើម​ល្បីល្បាញ​នា​ឆ្នាំ ១៩៩៧ អំឡុង​ពេល​តម្លៃ IPO នៃ​ក្រុមហ៊ុន​ឡើង​ដល់ ៥៤ លាន​ដុល្លារ។

១០.Denise Coates ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ ៣៨ ឆ្នាំ:

អ្នក​ត្រួសត្រាយ​ផ្លូវ​បង្កើត​ក្រុមហ៊ុន Bet365 ក្លាយ​ជា​សេដ្ឋី​នៅ​ឆ្នាំ ២០០៥ ក្រោយ​លក់​ចេញ​ក្រុមហ៊ុន​អ្នក​ស្រី​ក្នុង​តម្លៃ ៤០ លាន​ដុល្លារ។

ប្រភព៖ inc   ប្រែ​សម្រួល៖ កៅ រក្សា