ថៃ ថានឹងគាំទ្ររាល់ចំណាត់ការរបស់ប្រទេសអាស៊ានជុំវិញបញ្ហាភូមា នៅកិច្ចប្រជុំកំពូលស្អែកនេះ

  • 2021-04-23 03:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ចប្រជុំកំពូលអាស៊ានពិសេស នឹង៊ធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ស្អែកនេះ នៅទីក្រុង ហ្សារការតា ប្រទេសឥណ្ឌូនេសុី។ កិច្ចប្រជុំដែលឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះនេះ ផ្តោតសំខាន់លើវិបត្តិនយោបាយដែលកំពុងតានតឹងនៅភូមា។ នេះបើតាមការចេញផ្សាយដោយកាសែត Bangkok Post។

កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ​ ២០១៩

ចំពោះនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ គឺមិនបានទៅចូលរួមកិច្ចប្រជុំកំពូលនេះទេ ដោយលោកបានចាត់ រដ្ឋមន្រ្តីការបរទេសឱ្យទៅតំណាង រូបលោក។ យ៉ាងណាមិញ មុនកិច្ចប្រជុំឈានចូលមកដល់នៅថ្ងៃស្អែក លោកបាននិយាយថា ប្រទេសថៃ នឹងគាំទ្ររាល់ចំណាត់ការទាំងអស់ទាក់ទងនឹងបញ្ហានៅភូមា រូមទាំង មេដឹកនាំយោធា លោក អង់ លាំង។

គេសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ានពិសេស ដែលនឹងធ្វើឡើងនៅ ឥណ្ឌូនេសុីស្អែកនេះ នឹងអាចជួយរកដំណោះស្រាយចំពោះបញ្ហាដ៏តានតឹងនៅភូមា៕

កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ​ ២០២០

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ ពិទូ

អត្ថបទថ្មី