រឿងរ៉ាវក្នុងជីវិត Taew Natapohn តារាស្រីថៃចិត្តរឹងមាំបំផុតប្រចាំសិល្បៈ
- 2021-04-26 06:53:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវក្នុងជីវិត Taew Natapohn តារាស្រីថៃចិត្តរឹងមាំបំផុតប្រចាំសិល្បៈ
ចន្លោះមិនឃើញ
Taew Natapohn បានបង្ហាញមុខលើវិថីសិល្បៈតាំងពីឆ្នាំ ២០០៦ ហើយមកដល់ពេលនេះពិតជាមានរយៈពេលយូរណាស់។ ដំណើរជីវិតលើវិថីសិល្បៈនេះ បានធ្វើឲ្យ Taew ជួបប្រទះរឿងរ៉ាវសព្វគ្រប់ ប៉ុន្តែតារាស្រីរូបនេះនៅតែរក្សាភាពរឹងមាំបានដដែល។
ទាក់ទងនឹងប្រវត្តិរូបផ្ទាល់ខ្លួន តើអ្នកបានដឹងរឿងអ្វីខ្លះពី Taew?
១. Taew មានឈ្មោះពេញ Natapohn Tameeruk កើតនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នា១៩៨៩ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ នាងជាកូនកាត់ចិន-ថៃ ដែលមានឪពុកឈ្មោះ Narong Tameeruk (ទទួលមរណភាពហើយ) និងម្ដាយឈ្មោះ Roungthong Tameeruk ព្រមទាំងមានបងស្រីម្នាក់ឈ្មោះ Nattawadee Tameeruk។
២. Taew មានកម្ពស់ ១៦៣សង់ទីម៉ែត្រ និង៤៥គីឡូ ឈាមប្រភេទ O។ តារានិករគឺ Aquarius។
៣. នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យ Chulalongkorn។
៤. ពេលចូលសិល្បៈភ្លាមនាងតែងព្យាយាមបង្ហាញសមត្ថភាពទៅកាន់មហាជន ហើយនាងក៏ចាប់ផ្ដើមល្បីពេលមានឱកាសបង្ហាញមុខសម្ដែងជាមួយតារាចិន Yi Jian Lian និង Liu Yi Fei។ ដោយឡែករឿងដែលធ្វើឲ្យកេរ្តិ៍ឈ្មោះនាងល្បីខ្លាំងឡើងៗនោះគឺ “Nakee”។
៥. អាហារដែលតារាស្រីរូបនេះចូលចិត្តញ៉ាំជាងគេគឺ អាហារជប៉ុន។
៦. ទោះមានអាជីពជាតារាសម្ដែង ប៉ុន្តែ Taew ក៏មានជំនាញខាងលេងឧបករណ៍ភ្លេងដែរមាន Jakay, Pin, Piano និង Ballet។
៧. អ្វីដែលនាងខ្លាចបំផុតនោះគឺ ខ្មោច។
៨. ចរិតវិញ បើសិនទើបស្គាល់អ្នកណាដំបូងៗ ឬជាមួយអ្នកមិនសូវស្និទ្ធ Taew ជាមនុស្សស្ងៀមស្ងាត់ ប៉ុន្តែចូលចិត្តញញឹម។ ទោះជាយ៉ាងណានាងក៏ជាមនុស្សរួសរាយ និងក្លាហានដែរ។
៩. Taew មានក្រុមមិត្តល្អចិត្តមួយថ្លើមមួយមានឈ្មោះថា Furby Friends ដោយនៅក្នុងក្រុមនេះមាន Matt Peeranee, Mew Nittha, Toey Jarinporn និង Mint Chalida។ ពួកគេឧស្សាហ៍ចំណាយពេលជាមួយគ្នាណាស់ដូចជាទៅញ៉ាំអីជុំគ្នា ឬក៏ទៅដើរលេងកន្លែងកម្សាន្តផ្សេងៗជាដើម។
១០. បន្ទាប់ពីចែកផ្លូវជាមួយនឹង Ton Arch ក្រោយទាក់ទងគ្នា ១៤ឆ្នាំ Taew ក៏បានរកឃើញស្នេហ៍ពិតមួយទៀតជាមួយនឹងសេដ្ឋីអ្នកជំនួញវ័យក្មេង ស្ថិតក្នុងវណ្ណៈបុរសហាយសូ មានឈ្មោះថា Pranai Phornprapha។ បុរសម្នាក់នេះក៏ត្រូវបានគេដឹងថាជាបងប្អូនបង្កើតរបស់គូស្នេហ៍តារាសម្ដែងលំដាប់កំពូលប្រចាំប្រទេសថៃ Aum Patchrapa ដែរ៕