Selena Gomez ធ្លាប់សុំអ្វីខ្លះពីបិតា Facebook Mark Zuckerberg?
- 2021-04-27 03:52:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez ធ្លាប់សុំអ្វីខ្លះពីបិតា Facebook Mark Zuckerberg?
ចន្លោះមិនឃើញ
រម្លឹកទៅកាលពីឆ្នាំ ២០១៦ Mark Zuckerberg បានបង្ហោះរូបភាពមួយសន្លឹកដែលមានលោក និងកំពូលតារារបស់ Instagram គឺ Selena Gomez ក្នុងបន្ទប់តូចមួយ កំពុងពិភាក្សាគ្នាពីអ្វីមួយ។
តាមរយៈរូបភាពដែលបង្ហោះនោះ គ្រប់គ្នាច្បាស់ជាឃើញច្បាស់ពីភាពរីករាយ ចេញពីជំនួបជជែកគ្នាសាមញ្ញៗ ដោយ Selena បានកាន់សៀវភៅ Note មួយ ទំនងលើកយកបញ្ហាអ្វីមួយទៅកាន់ Mark ស្ដាប់ ។ ទោះបីមិនមានអ្នកដឹងថា អ្នកទាំង ២និយាយពីអ្វី ប៉ុន្តែជំនួបពេលនោះពិតជាកម្រណាស់។
ដោយឡែកបើបកទៅ ឆ្នាំ ២០២០ Selena ក៏ធ្លាប់បានបង្ហោះសំណេរសារមួយដែលផ្ញើទៅកាន់ CEO របស់ Facebook លោក Mark Zuckerberg និងប្រធានប្រតិបត្តិ Facebook លោកស្រី Sheryl Sandbergដែរ ដោយសំណូមពរបន្ទាន់ទៅកាន់ពួកគេ ឲ្យជួយបញ្ឈប់ កុំឲ្យមានមតិមិនល្អបែបស្អប់ខ្ពើមតទៀតលើបណ្ដាញសង្គម។
តារាចម្រៀងរូបនេះបានសរសរសារផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំ Facebookថា៖ «Facebook និង Instagram ត្រូវបានប្រើប្រាស់ក្នុងការផ្សាយបញ្ចើចឲ្យមានការស្អប់ខ្ពើម ព័ត៌មានខ្វះការពិត ការរើសអើង និងការជឿដោយគ្មានហេតុផល»។
នាងនៅបានសុំឲ្យអ្នកទាំង ២ ជួយបញ្ឈប់ទង្វើបែបនេះ ព្រោះនាង និងអ្នកលេងបណ្ដាញសង្គមតាមក្រឹតក្រមសីលធម៌មិនអាចទ្រាំនឹងសកម្មភាពខ្វះការយល់ដឹងបែបនេះទៀតទេ៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត