បាក់ស្បាតហ្មង! គ្រាហ៍មួយ ស្រីលិ ថតរឿងរហូតធ្លាក់ខ្លួនឈឺស្ទើរគាស់មិនឡើង ស្បថឈប់ថតរឿងប្រភេទនេះ
- 2021-04-27 08:09:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ស្បាតហ្មង! គ្រាហ៍មួយ ស្រីលិ ថតរឿងរហូតធ្លាក់ខ្លួនឈឺស្ទើរគាស់មិនឡើង ស្បថឈប់ថតរឿងប្រភេទនេះ
ចន្លោះមិនឃើញ
វ័យទើបតែ២៣ឆ្នាំសោះ ប៉ុន្តែស្រីស្អាត អៀ ម៉េងលិ ហៅស្រីលិ មានបទពិសោធន៍សម្ដែង និងថតម៉ូដែលរហូតដល់ទៅ១០ឆ្នាំ។ ស្រីលិ ធ្លាប់ចេញថតស្ទើររកពេលហូបបាយគ្មាន ពោលគឺថតទាំងយប់ទាំងថ្ងៃតែម្ដង ប៉ុន្តែនាងបានបោះបង់វាចោលស្ទើរទាំងស្រុងកាលពី៣ឆ្នាំមុន។
កញ្ញា អៀ ម៉េងលិ និយាយថា ក្រោយពីធ្លាក់ខ្លួនឈឺស្ទើរគាស់មិនឡើង រហូតដល់ថ្នាក់ធ្វើឲ្យគ្រួសារភ័យបារម្ភ ទើបនាងសម្រេចទម្លាក់ចោលទាំងស្រុងនូវការងារថតរឿងភាគ និងម៉ូដែលដែលតម្រូវឲ្យនាងចេញថតយប់ជ្រៅៗ។
អៀ ម៉េងលិ៖"ទៅលែងរួចហ្មងបង...យើងពិបាកនិយាយណាស់! ព្រោះនេះមកពីជំងឺយើងបាក់អត់សូវបានគេងយូរឆ្នាំពេក រហូតដល់ឥឡូវទន់ខ្សោយជាងមុន អីចឹងទទួលអាការងារថតយប់ជ្រៅអីចឹងទៀតអត់កើត"។
កញ្ញា អៀ ម៉េងលិ បញ្ជាក់ថា នាងបាក់ស្បាតនឹងការថតយប់ជ្រៅៗ ហើយបច្ចុប្បន្ននាងឈប់ទទួលទាំងស្រុងនូវការថតរឿងភាគ ប៉ុន្តែនៅបន្តទទួលថតរឿងដុំ ស្ពតពាណិជ្ជកម្ម ឬបទចម្រៀង។
ស្នាដៃចុងក្រោយរបស់ស្រីលិ ហើយមានការគាំទ្រច្រើនពីប្រិយមិត្ត គឺមានដូចជារឿង"០០៩" រឿង"ខ្មោចទឹក" និងរឿងភាគ"គំនុំអតីតជាតិ" ព្រមទាំងថតM Vចុងក្រោយជាមួយផាន់ រុង គឺបទ"ធុងបាសនៅឯណា"៕