ស្រឡាញ់គ្នា ៧ឆ្នាំមិនទាន់ការមែន តែក្ដីស្នេហ៍តារាថៃទាំង ៣គូនេះមានឲ្យគ្នាជ្រៅជាងមហាសាគរទៀត
- 2021-04-29 03:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់គ្នា ៧ឆ្នាំមិនទាន់ការមែន តែក្ដីស្នេហ៍តារាថៃទាំង ៣គូនេះមានឲ្យគ្នាជ្រៅជាងមហាសាគរទៀត
ចន្លោះមិនឃើញ
គិតមកដល់ឆ្នាំ ២០២១នេះ ទំនាក់ទំនងស្នេហារបស់តារាសម្ដែងថៃ ៣គូខាងក្រោមនេះ មានរយៈពេល ៧ឆ្នាំហើយ។ ប៉ុន្តែទោះបីជាយូរយ៉ាងណាក្ដី ពួកគេកាន់តែផ្អែមល្ហែមនឹងគ្នា និងតែងនោក្បែរគ្នា យកចិត្តទុកដាក់ចំពោះគ្នា ព្រមទាំងកាន់ដៃគ្នាជាប់មិនលែងជាដាច់ខាតទោះបីមានរឿងអ្វីកើតឡើងក៏ដោយ។
១. Joonior Kornrawich និង Noona Nuengtida
ថ្មីៗនេះ គូស្នេហ៍ ១គូដ៏គួរឲ្យស្រឡាញ់នេះ បានបង្ហោះរូបគូជុំគ្នា ជាការអបអរខួបស្នេហា ៧ឆ្នាំ។ តាមរយៈស្នាមញញឹមដែលបង្ហាញ ពិតជាបានបញ្ជាក់ច្បាស់ពេកទៅហើយ ថាពួកគេមានក្ដីសុខយ៉ាងណាពេលនៅក្បែរគ្នា។
២. Mark Prin និង Kimmy Kimberley
ស្នេហារបស់ តារាថៃ១គូនេះក៏មិនតិចឆ្នាំដែរ ហើយពួកគេក៏រក្សាក្ដីស្រឡាញ់មួយនេះបានជាង ៧ឆ្នាទៅហើយដែរ។ កាន់តែ Sweet នោះ គឺថាក្នុងពេលដល់គម្រប់ខួប ៧ឆ្នាំ Mark បានទិញចិញ្ចៀនដ៏ស្រស់ស្អាតជូនដល់ Kim ជាកាដូទៀតផង។ យ៉ាងណាមិញ មិនយូរមិនឆាប់ នៅចុងឆ្នាំនេះពួកគេក៏នឹងបន្តធ្វើខួបស្នេហាជាមួយគ្នាទៀត ហើយទង្វើនេះ មិនអាចទប់ចិត្តហ្វេនមិនឲ្យរំភើបទេ ព្រមទាំងសង្ឃឹមថាពួកគេនឹងគិតគូររឿងរៀបការជាមួយគ្នាឆាប់ៗ។
៣. Mario Maurer និង Junji Junjira
ចំណែកមួយគូនេះវិញ ថ្វីត្បិតកម្របង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គម ប៉ុន្តែពួកគេទាក់ទងគ្នា ជាង ៧ឆ្នាំហើយ។ ប៉ុន្តែបើតាមសាមីខ្លួនខាងស្រីបានឲ្យដឹងថា នាងក៏មានរូបគូស្នេហ៍ជាមួយ Mario ដែរ ប៉ុន្តែនាងមិនបង្ហោះទេ គ្រាន់តែទុកមើលខ្លួនឯងទៅបានហើយ។ យ៉ាងណាមិញទោះបីស្រឡាញ់គ្នាយូរឆ្នាំហើយមែន តែពួកគេមិនទាន់មានគម្រោងរៀបការទេ៕