ពាក់​អាវ​មាន​អក្សរ​ខ្មែរ Bale រក​បាន Hat-Trick ជា​លើក​ដំបូង​នៅ PL រយៈពេល​​​៩​ឆ្នាំ

  • 2021-05-03 01:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale ធ្វើ​បាន​ Hat-Trick ជួយ​ Spurs យក​ឈ្នះ​ក្រុម​​ដែល​ត្រូវ​កាត​ចោល Sheffield United ៤-០ ឡើង​មក​ឈរ​លេខ​៥​នៃ​តារាង​ពិន្ទុ Premier League។

​៣គ្រាបប់​​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ដែល​ខ្ចី​ជើង​ពី Real Madrid គឺ​ធ្វើ​បាន​ជាប់​​គ្នា​​តែ​ម្ដង ពោល​នាទី​ទី​៣៦,៦១ និង ៦៩។ គ្រាប់​ចុងក្រោយ​របស់ Spurs រក​បាន​ដោយ​តារា​ជើង​ស៊ុត Heung -Min Son នាទី​៧៧។

ក្នុង​ការ​ប្រកួត​នេះ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​បាន​ពាក់​អាវ​ដែល​មាន​ឡូហ្គោ​អង្គការ​ផ្ដាយ​សមុទ្រ​កម្ពុជា ISF ​នៅ​ខាង​មុខ​អាវ​ ភ្ជាប់​ជាមួយ​អក្សរ​ខ្មែរ​មួយ​ជួរ “ពី​កម្ពុជា ដោយ AIA”។ ហើយ​នេះ​ក៏​ជា​ការ​រក​បាន Hat-Trick ជា​លើក​ដំបូង​សម្រាប់ Gareth Bale​ នៅ​ក្របខណ្ឌ Premier League ក្នុង​រយៈពេល​៩​ឆ្នាំ​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី