ខែក្រោយ ​TWICE វិលមកវិញជាមួយរសជាតិស្នេហាថ្មីជាមួយ ONCE ស្វាគមន៍រដូវក្ដៅ

  • 2021-05-03 01:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TWICE បាន​ប្រកាសពីការ Comeback បន្ទាប់របស់ខ្លួន ដោយ​លើក​នេះពួកគេ​មក​ជាមួយនឹង​អាល់ប៊ុម​តូចទី ១០ មាន​ឈ្មោះថា «Taste of Love»​ ដែលនឹង​ចេញផ្សាយនៅថ្ងៃទី ០៩ ខែមិថុនា។

ផលិតកម្ម JYP បាន​ចេញ​សេចក្ដីជូនដំណឹងមួយលើបណ្ដាញសង្គម​ផ្លូវការរបស់ TWICE ថា​ក្រុម​នេះ​នឹង​មកវិញជាមួយនឹង​អាល់ប៊ុម​ថ្មី «Taste Of Love»។ តាម​រយៈអាល់ប៊ុម​នេះនឹង​ចេញ​ផ្សាយអាចបង្ហាញខ្លួនសម្រាប់ ONCE និងអ្នកគាំទ្រ K-Pop ទាំងអស់ជុំវិញ​ពិភពលោកនៅថ្ងៃទី០៩ និងទី១១ ខែមិថុនា ហើយគ្រប់គ្នាអាចកុម្ម៉ង់អាល់ប៊ុមថ្មីនេះមុននៅ​ថ្ងៃទី១០ ខែឧសភា។

ក្នុង Teaser បង្ហាញរូបភាពភេសជ្ជៈសម្រាប់រដូវក្ដៅ ដែលអាចធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ហើយតាមរូបភាព​នេះ​ក៏អាច​ឲ្យអ្នកគាំទ្រកាន់តែ​ដឹងច្បាស់ថា វីដេអូបទចម្រៀងនឹង​ស្រស់ស្រាយ ស្របពេលក្រុមបាន​ទៅថត MV រួចហើយនៅកោះជេជូ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី