នៅ​ដង្ហើម​ចុង​ក្រោយ ឪពុក​របស់ គៀត សុវណ្ណាឡាង ផ្ដាំ​រឿង​មួយ​ធ្វើ​ឲ្យ​នាង​ទប់​ទឹកភ្នែក​មិន​ជាប់

  • 2021-05-03 02:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដ៏​មាន​ប្រជា​ប្រិយភាព​កញ្ញា គៀត សុវណ្ណាឡាង បាន​បង្ហោះ​សារ​បង្ហាញ​ពី​ទុក្ខសោក​មួយ​ទាំង​យប់​កាល​ពី​យប់​មិញ ក្រោយ​ពី​ឪពុក​បង្កើត​របស់​នាង​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០២១។

គៀត សុវណ្ណាឡាង បាន​រំលេច​នូវ​បណ្ដាំ​មួយ​របស់​ឪពុក​មុន​ពេល​លោក​លាចាក​លោក​ទៅ​តាម​ការ​សរសេរ​រៀបរាប់​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម​Facebook ថា៖"ប៉ាទៅឲ្យសុខចុះខ្ញុំសន្យាថានឹងមើលថែប្អូនៗ និង​ម៉ាក់អោយបានល្អ ឈឺ​អីចឹង​ហើយ​នៅផ្ដាំកូនៗចុងក្រោយឲ្យចេះស្រលាញ់គ្នាៗ ប៉ាអើយៗប៉ាអោយកូនធ្វើចិត្ដម៉េចបានបើលឿនបែបនឹង"។

ដោយ​ក្ដី​អាឡោះអាល័យ​ចំពោះ​ឪពុក តារា​ស្រី​រូប​នេះ សច្ចា​ថា​បើ​មាន​ជាតិ​ក្រោយ​មែន នាង​សូម​ឲ្យ​កើត​ជា​កូន​របស់​ឪពុក​រូប​នេះ​ទៀត។ គៀត សុវណ្ណាឡាង មិន​បាន​បញ្ជាក់​ពី​មូលហេតុ នៃ​ការ​ស្លាប់​របស់​ឪពុក​នោះ​ទេ ប៉ុន្តែ​ប្រភព​ខ្លះ​បង្ហើប​ថា លោក​បាន​ស្លាប់​ដោយសារ​រោគ​ក្រពះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ