Messi ទាត់​ចូល​២​គ្រាប់​ម្នាក់​ឯង បន្ត​ដង្ហើម​ឲ្យ Barca ប្រជែង​ពាន​លីគ​ជាមួយ Atl Madrid

  • 2021-05-03 02:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi រក​​បាន​២​គ្រាប់ និង​ខកខាន​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​ បាន​ជួយ Barcelona យក​ឈ្នះ Valencia ៣-២ បន្ត​ដង្ហើម​ប្រជែង​បាន La Liga ជាមួយ Atletico Madrid។

ក្នុង​ការ​ប្រកួត​​​ក្រុម​ម្ចាស់​ផ្ទះ Valencia ​ជា​អ្នក​រក​គ្រាប់​បាន​មុន​ដោយ​​ការ​តែត​របស់ Gabriel នាទី​៥០។ ៧​នាទី​បន្ទាប់ Barca មាន​ឱកាស​ទទួល​បាន​បាល់​ប៉េណាល់ទី ប៉ុន្តែ Messi ធ្វើ​មិន​បាន​សម្រេច។ យ៉ាងណាមិញ ដោយសារ​បាល់​មិន​ទាន់​ផុត​ពី​មុខ​ទី Messi អាច​បន្ថែម​​បាន​សម្រេច​នៅ​នាទី​ដដែល​ជួយ​ក្រុម​តាម​ស្មើ ១-១។

Antoine Griezmann និង Messi រក​បាន​ម្នាក់​មួយ​គ្រាប់​បន្ថែម​នាំ Barca នាំ​មុខ​វិញ​ម្ដង ៣-១។ ប៉ុន្តែ​នាទី​៨៣​ទៅ​វិញ Valencia រក​បាន​មួយ​គ្រាប់​វិញ​ដែរ ដោយ Carlos Soler។​ ចប់​ការ​ប្រកួត Barcelona ឈ្នះ Valencia ៣-២។

ជ័យជម្នះ​នេះ Barcelona បន្ត​ឈរ​លេខ​៣​នៃ​តារាង​ពិន្ទុ La Liga មាន​៧៤​ពិន្ទុ​ស្មើ​គ្នា​ជាមួយ Real Madrid និង​គម្លាត​ក្រោម​២​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Atle Madrid។ ការ​ប្រកួត​លីគ​នៅ​សល់​តែ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី