ប្រាយុទ្ធ បោះពាក្យមួយឃ្លាទៅ លោក ថាក់សុីន រឿងរិះគន់អំពីវ៉ាក់សាំងក្នុងប្រទេសថៃ

  • 2021-05-03 08:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើការបដិសេដចំពោះរឿងដែលលោក ថាក់សុីន សុីណាវ៉ាត្រា ចង់ជួយជ្រោមជ្រែងនាំយកវ៉ាក់សាំងការពារកូវីដឱ្យបានកាន់តែច្រើនថែមទៀត មកកាន់ប្រទេសថៃ។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃច័ន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១។

អតីតនាយករដ្ឋមន្រ្តី ថាក់សុីន ធ្លាប់បាននិយាយថា លោកចង់ជួយចរចារទិញយកវ៉ាក់សាំងពីបណ្តាប្រទេសផ្សេងៗ មកចាក់ឱ្យប្រជាជនថៃឱ្យបានកាន់តែច្រើនទ្វេដង ប្រៀបធៀបជាមួយពេលបច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ រដ្ឋាភិបាល មានចំនួនតិចតួចនៅឡើយ។ សេដ្ឋីថៃរូបនេះថា ដើម្បីប្រយោជន៍ប្រទេសជាតិ បើសិនមានការស្នើឱ្យលោកទៅជួបនិយាយសុំទិញវ៉ាក់សាំង ពីប្រធានាធិបតីរុស្សី ពូទីន ផ្ទាល់ គឺលោកព្រមទៅភា្លម។ លើសពីនេះ លោកថែមទាំងបានរិះគន់អំពីភាពយឺតយ៉ាវរបស់រដ្ឋាភិបាល ក្នុងការចរចារទិញវ៉ាក់សាំងពីក្រុមហ៊ុនផ្សេងទៀត ក្រៅតែពីវ៉ាក់សាំងរបស់ចិន សុីណូវ៉ាក់ និង វ៉ាក់សាំង អាស្រ្តាហ្សេនេកា។

យ៉ាងណាមិញ នាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ បានចេញមកបញ្ជាក់អំពីគោលជំហរ មិនទទួលយកសំណើររបស់លោក ថាក់សុីន។ លោកថា ថៃមានគោលនយោបាយក្នុងការចរចារទិញវ៉ាក់សាំងពីប្រទេសក្រៅរួចរាល់ ហើយថា ប្រជាជនថៃមិនត្រូវជឿទុកចិត្តពាក្យអះអាងរបស់មនុស្សដែលកំពុងនៅក្រៅប្រទេសពេកនោះទេ៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី