ស្រួលហើយ! អ្នកតំបន់ក្រហមអាចទិញទឹកដោះគោសុទ្ធ​គិរីសួគ៌ពី VTENH ដឹកជូនដល់ផ្ទះ ទិញ ២ថែម១

  • 2021-05-03 10:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែងាយស្រួលហើយសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ដែលត្រូវបិទខ្ទប់ ពេលនេះអាចបញ្ជាទិញទឹកដោះគោស្រស់គិរីសួគ៌ តាមរយៈវិបសាយ VTENH មានសេវាដឹកជញ្ជូនដល់ទីតាំងបិទខ្ទប់តែម្ដង ។ ជាពិសេសអ្វីដែលគួរចាប់អារម្មណ៍ ប្រសិនបើបងប្អូនអាចទិញ ២ដប នឹងថែមជូន១ដប ថែមទាំងដឹកជញ្ជូនដល់ផ្ទះ ឬ កន្លែងស្នាក់នៅជាមួយនឹងតម្លៃសេវាទាបបំផុត។

បងប្អូនអាចធ្វើការបញ្ជាទិញទឹកដោះគោស្រស់ គិរីសួគ៌ តាមរយៈវេបសាយ VTENH តែមួយប៉ុណ្ណោះ ហើយក្នុងករណីអ្នកទាំងអស់គ្នាមានចម្ងល់ ឬមានបញ្ហាជាមួយនឹងការបញ្ជាទិញ អាចផ្ញើសារមកហ្វេសប៊ុកផេករបស់ VTENH បាន។

ចំពោះការទិញទឹកដោះគោស្រស់គិរីសួគ៌ ពី VTENH គឺមិនមានកំណត់បរិមាណសម្រាប់ដឹកជញ្ជូនទៅតំបន់ក្រហមនោះទេ និយាយឱ្យស្រួលស្តាប់គឺទិញប៉ុន្មានក៏ដឹកជញ្ជូនឲ្យដែរ។

បន្ថែមលើពីនេះបើតាមការឱ្យដឹងពីលោក សារិន សិរីវុឌ្ឍិ នាយកប្រតិបត្តិនៃក្រុមហ៊ុន VTENH បានឱ្យ Sabay ដឹងថា ក្រៅពីមានលក់ទឹកដោះគោស្រស់គិរីសួគ៌ VTENH មានលក់ទំនិញដ៏សម្បូរបែបរាប់ពាន់មុខទៀតដូចជាគ្រឿងអេឡិចត្រូនិច ផលិតផលទារក និងកុមារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផលិតផលថែរក្សាសម្រស់ សម្លៀកបំពាក់ និងច្រើនទៀត។

ដោយឡែកសម្រាប់ការបញ្ជាទិញទំនិញផ្សេងទៀត រាល់ការចំណាយចាប់ពី ១០ដុល្លារឡើងទៅពីហាងតែមួយ VTENH នឹងហ្វ្រីថ្លៃដឹកជញ្ជូនជូន។ ក្នុងករណីអតិថិជនចំណាយអស់តិចជាង ១០ដុល្លារ VTENH គិតសេវាដឹកជញ្ជូនត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។

អ្វីដែលជាចំណុចពិសេស សម្រាប់សាច់ បន្លែ និងអាហារផ្សេងៗដែលឆាប់ខូច VTENH មានដឹកតែនៅក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ផលិតផលដ៏សម្បូរបែបជាច្រើនទៀតវិញ VTENH មានដឹកជញ្ជូនទូទាំងប្រទេសតែម្តង ហើយសេវាថ្លៃដឹកនោះគឺដូចបានជម្រាបខាងលើ។ ទៅដល់ណាក៏ ១ដុល្លារ ប្រសិនបើចំណាយក្រោម ១០ដុល្លារ ហើយបើចំណាយលើស ១០ដុល្លារ គឺដឹកជូន​ហ្វ្រីៗ​តែម្តង។

អតិថិជនគ្រប់រូបអាចឆែកមើលទំនិញតាមវេបសាយ vtenh.com

គួរដឹងផងដែរថា ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិចតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទគោយកទឹកដោះល្អបំផុតពីប្រទេសអូស្រ្ដាលី និងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបំផុត រួមនឹងអ្នកជំនាញពីអុីស្រាអែល ដែលជាប្រទេសជំនាញខាងផលិតទឹកដោះគោ ដើម្បីធានាបាននូវរសជាតិ គុណភាព និងទំនុកចិត្តពីអ្នកទទួលទាន៕