កុំឆ្ងល់ម៉េចបានច្រើនម្ល៉េះ! ឆ្លង ៥២៤ នាក់នៅភ្នំពេញប្រកាសថ្ងៃនេះ ផ្ទុះចេញពីខណ្ឌ ២នេះច្រើនលើសលប់

  • 2021-05-03 11:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅល្ងាចថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពីអត្តសញ្ញាណនៃអ្នកវិជ្ជមានកូវីដ ១៩ សម្រាប់តួលេខ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដោយបានរកឃើញករណីវិជ្ជមានចំនួន ៥២៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ។ តាមសេចក្ដីប្រកាសពីអត្តសញ្ញាណអ្នកឆ្លងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ខណ្ឌដែលមានការផ្ទុះរាលដាលខ្លាំងជាងគេ គឺខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ដែលភាគច្រើនបំផុតចេញពីកម្មករ-កម្មការិនីរោងចក្រ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ៕