Pep ព្រមានកូនក្រុម ប្រយ័ត្នឈឺចាប់ដោយសារ PSG យប់នេះ
- 2021-05-04 01:29:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ព្រមានកូនក្រុម ប្រយ័ត្នឈឺចាប់ដោយសារ PSG យប់នេះ
ចន្លោះមិនឃើញ
ក្រុម Manchester City នឹងត្រូវប្រកួតជើងទី២ជាមួយក្រុម PSG សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
កាលពីជើងទី១កន្លងទៅ ក្រុម Manchester City បានយកឈ្នះលើក្រុម PSG បានក្នុងលទ្ធផល ២-១ រួចទៅហើយដូច្នេះនៅជើងទី២នេះក្នុងដីខ្លួនឯងផង ពួកគេសង្ឃឹមច្រើនក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ តែយ៉ាងណា PSG វិញ ក៏មិនទាន់អស់សង្ឃឹមដែរ ព្រោះពួកគេនៅសល់៩០នាទីទៀតលើទីលាន ក្នុងការប្រកួតប្រជែងស្វែងរកគ្រាប់បាល់។
លោក Pep បាននិយាយមុនការប្រកួតថាសមាជិកក្រុមរបស់លោកនឹងត្រូវធ្វើការច្រើន អាចនឹងឈឺចាប់ដោយសារតែ PSG ថែមទៀត។ អ្វីដែលពួកគេត្រូវធ្វើនៅរាត្រីនេះ គឺតាំងចិត្តឱ្យស្ងប់ លេងមួយៗ មិនបង្ខំឡើយ។ ប្រសិនបើអាចធ្វើបាន នោះឱកាសបង្កើតកំណត់ត្រាថ្មីឡើងវគ្គផ្ដាច់ព្រ័ត្រនឹងអាចកើតមានមិនខាន៕