ព្រឹកមិញនេះ ចេញតម្រុយខេត្តមួយហើយ រកឃើញអ្នកឆ្លងច្រើន បន្ទាប់ពីក្រុងភ្នំពេញ

  • 2021-05-04 01:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនចេញការប្រកាសផ្លូវការពីក្រសួងសសុខាភិបាល នៃប្រទេសកម្ពុជា នៅថ្ងៃទី ៤ ឧសភា ឆ្នាំ ២០២១ នេះ តាមទំព័រហ្វេសប៊ុកផេករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ​បានឱ្យដឹងថាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខេត្តកណ្ដាល ​បានរកឃើញអ្នកវិជ្ជមានកូវីដថ្មី ច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ ។ យ៉ាងណាមិញចំនួន អ្នកវិជ្ជមានច្រើនជាងគេ មិនត្រូវបានបង្ហាញនៅឡើយទេ ។ រង់ចាំការប្រកាសផ្លូវការពីក្រសួងសុខាភិបាល ។

លទ្ធផលផ្លូវការពីតួលេខនៃអ្នកឆ្លុងវីរុសកូវីដ-១៩ សម្រាប់ថ្ងៃទី ៣ ឧសភា ២០២១ នៅមិនទាន់ចេញនៅឡើយទេ ប៉ុន្តែស្ថានភាពជាក់ស្ដែងបង្ហាញថា កំណើននៃអ្នកឆ្លងថ្មីៗហាក់មិនថមថយនៅឡើយទេ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរង់ចាំសេចក្ដីប្រកាសផ្លូវការ និងសូមរក្សាស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ការពារខ្លួន និងគ្រួសារអ្នកឱ្យជៀសឆ្ងាយពីវីរុសនេះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ចូលរួមចាក់វ៉ាក់សាំងបង្ការ និងសូមកុំចេញពីផ្ទះបើគ្មានការចាំបាច់ ៕