របួស​ទៀត​ហើយ Varane ​មិន​អាច​ជួយ​ក្រុម Real Madrid ​ទល់ Chelsea ​បាន​ទេ​

  • 2021-05-04 01:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​ផ្លូវការ ខ្សែ​ការពារ Raphael Varane ​នឹង​មិន​អាច​ជួយ​ក្រុម Real Madrid ​បាន​ទេ ដោយសារ​តែ​រូបគេ​មាន​បញ្ហា​របួស ​ត្រូវ​សម្រាក​យ៉ាង​តិច​១០​ថ្ងៃ​ឯ​ណោះ។

​ក្រុម Real Madrid ​ត្រូវ​ទៅ​អង់គ្លេស ​លេង​ជើង​ទី​២​ទល់​ក្រុម Chelsea ​នៅ​យប់​ស្អែក​នេះ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​។ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​លេង​ស្មើ​គ្នា ១-១ ​ដូច្នេះ​នៅ​ជើង​ទី​២​នេះ ​ក្រុម​អធិរាជ​ស​ទាមទារ​ឈ្នះ​ទើប​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ ​

​តែ​អ្វី​ដែល​ជា​ឧបសគ្គ​របស់​ក្រុម Real Madrid ​នោះ គឺ​កីឡាករ​របួស​តែ​ម្ដង។ ​បើ​ទោះ​ជា Ramos ​និង Mendy ​អាច​ហាត់​បាន​តិច​ៗ​វិញ​មែន ប៉ុន្តែ​ពេល​នេះ Varane ​បាន​រង​របួស​ម្នាក់​ទៀត​ទៅ​ហើយ។ ​របួស​នេះ​កើត​ឡើង​អំឡុង​ពេល​លេង​នៅ​ពាន​រង្វាន់ La Liga ​កន្លង​ទៅ​នេះ។ ​វា​នឹង​បង្ក​ជា​ការ​លំបាក​មួយ​ទៀត​សម្រាប់​ក្រុម​របស់​លោក Zidane ​ហើយ ​ក្រោយ​ពី​បច្ចុប្បន្ន​កីឡាករ​របួស​ច្រើន​ស្រាប់​ទៅ​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ