ប្តី-​ប្រពន្ធ​មហា​សេដ្ឋី​បច្ចេកវិទ្យា​១គូ​លែង​លះ​គ្នា​ផ្ទេរ​ទ្រព្យ​ច្រើន​ពាន់​លាន​ដុល្លារ​​ក្នុង​ប្រវត្តិសាស្រ្ត

  • 2021-05-04 09:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្បិត​ថា​មក​ទល់​ម៉ោង​នេះ​ការ​លែង​លះ​គ្នា​រវាង​លោក​ ​Bill Gate ​និង​អ្នក​ស្រី​ ​Melina Gate ត្រូវ​បាន​គេ​ដឹង​​ជា​សាធារណៈ​តែ​មិន​ទាន់ឈាន​​ដល់​ដំណាក់កាល​ផ្លូវ​ច្បាប់ ដែល​​នឹង​ត្រូវ​បាន​តុលាការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ។​

​ឥឡូវ ​យើង​នឹង​បង្ហាញ​ជូន​ព្រឹត្តិការណ៍​ប្រវត្ដិសាស្ត្រ​នៅ​ក្នុង​ការ​លែង​លះ​ដែល​មាន​តម្លៃផ្ទេរ​ទ្រព្យ​ធំ​ជាង​គេ​កាល​ពី​ឆ្នាំ​ ២០១៩ ​រវាង​លោក​ Jeff Bezos ​និង​អ្នក​ស្រី MacKenzie Bezos ​បន្ទាប់​ពី​រួម​រស់​ជាមួយ​គ្នា​អស់រយៈពេល ​ជាង ២៥ ឆ្នាំ។

​ក្រោយ​ការលែងលះ​កាល​នោះ​មហាសេដ្ឋី​ Amazon ​បាន​ផ្ទេរ​ភាគហ៊ុន Amazon ​ទៅឲ្យអ្នក​ស្រី MacKenzie ចំនួន ៤% ​ដែល​គេ​ព្យាករ​ថា​​អាចនឹង​​មាន​តម្លៃ​ ៣៨,៣ ​ប៊ីលាន​​ដុល្លារ​​ធ្វើ​ឲ្យអតីត​ភរិយា​ក្លាយ​ជា​មហាសេដ្ឋីនីលេខ ១ នៅលើពិភពលោកកាល​ពី​ឆ្នាំ ២០១៩ ។​

លោក Jeff Bezos និង​អតីត​ភរិយា​

មក​ទល់​ពេល​នេះ​អ្នកស្រី MacKenzie Scott ក៏ជា​អ្នក​មាន​លំដាប់​ទី ៥៥ ក្នុង​លោកដែល​មាន​ទ្រព្យ​សម្បត្តិសរុប​ជាង ៥៣ ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ ២០២១។

រំឮក​ផង​ដែរថា​ ​ការ​លែង​លះ​មាន​ការ​ផ្ទេរ​ទ្រព្យ​ច្រើន​ពាន់​លាន​ដុល្លារ កាល​ពី​មុន​ក៏​ធ្លាប់​កើត​មាន​ដែរ​ក្នុង​រង្វង់​គ្រួសារ​ត្រកូល​អភិជន​មាន​តម្លៃ​ផ្ទេរ​ទ្រព្យ​សម្បតិ្ត​ ២,៥ ​ប៊ីលាន​ដុល្លាររវាង​លោក ​Alec Wildenstein ​និង​អ្នក​ស្រី Jocelyn Wildenstein ក្នុង​ឆ្នាំ ១៩៩៩ ។ ​

​​ដូចនេះ​ តើ​ផ្លូវច្បាប់​សម្រេច​​ការ​លែង​លះ​របស់​គ្រួសារ​លោក​ ​Bill Gate ​នឹង​ក្លាយ​ជា​ការ​ផ្ទេរ​ទ្រព្យ​ធំ​បន្ទាប់​ពី​គ្រួសារ​លោក Jeff Bezos ​ឬ​យ៉ាង​ណា​សូម​រង់​ចាំ​តាម​ដាន​ភាគ​បន្ត៕ ប្រភព៖ zeebiz

អត្ថបទ៖ រក្សា