ថាភាគចុងក្រោយទៅវិសេសវិសាល ងាកមកមើលឈុតក្រៅឆាកក៏ល្អមើលញាក់សាច់ដែរ

  • 2021-05-05 01:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងភាគ​ដែល​ទទួល​បាន​ការ​គាំទ្រខ្លាំង​ពេញ​ទ្វីបអាស៊ី «Vincenzo» បាន​ក្លាយជា​ខ្សែភាពយន្តស្ថិតនៅ​លំដាប់កំពូល​តាំង​ពី​ថ្ងៃ​ចេញ​ផ្សាយ​រហូត​ដល់​ថ្ងៃបញ្ចាំងចប់។

សន្ទុះ​នៃ​ការ​គាំទ្រ​បែប​នេះ​ កើតចេញ​ពី​ចំណុចរួមផ្សំ​ជា​ច្រើន​ ដូចជាតួ​សម្ដែងក្នុងរឿង​ផង និង​សាច់រឿង​ប្លែក​ភ្នែក​ខុសពី​រឿងភាគ​កូរ៉េ​សព្វដង​ផង។ រឿង​ដែលមាន​ Song Joong Ki, ​Jeon Yeo Bin និង Taecyeon (2PM) ជា​តួសំខាន់​មួយ​នេះ​ចាប់ផ្ដើម​ផ្សាយដំបូង​កាល​ពីថ្ងៃ២០ ខែកុម្ភៈ និង​ឈានដល់ភាគ​បញ្ចប់​នៅ​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ហើយក៏មាន​ចេញ​នៅលើ Netflix ផងដែរ ជាហេតុកាន់​តែរីករាលដាលការគាំទ្រ​ខ្លាំង ជាពិសេស​អ្នកគាំទ្រអន្តរជាតិអាចទស្សនាបាន​ដោយងាយស្រួល។

ចូល​ដល់ភាគ​បញ្ចប់​កាន់តែ​មាន​អ្នក​គាំទ្រខ្លាំង​ ព្រោះ​មាន​គ្រប់រសជាតិ ហើយគ្រប់ឈុត​រឹតតែធ្វើឲ្យអ្នក​មើល​ភ្លេច​មិនបាន​ឡើយ។ រឿង​ចប់​ហើយមែន ប៉ុន្តែយ៉ាងណា​ទៅ​បើយើងទៅ​មើលសកម្មភាព​ក្រៅឆាក នៅភាគ​ចុងក្រោយរបស់រឿងនេះ? ដូចនេះ​ទស្សនាដូចខាងក្រោម៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី