ស្អែកនេះបើកក្រុងវិញ លោកជំទាវ ឱ វណ្ឌឌីន ផ្ដាំផ្ញើពលរដ្ឋ ៣ចំណុចសំខាន់ៗបំផុត

  • 2021-05-05 02:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ដាំផ្ញើរពលរដ្ឋទាំងអស់ចំនួន៣ចំណុចសំខាន់ ត្រូវអនុវត្តន៍មុននឹងឈានជើងដើរចេញពីការបិទខ្ទប់ នាថ្ងៃខាងមុខនេះ។ ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ដោយលោកជំទាវសង្កត់ធ្ងន់ ៣ចំណុចដូចជា៖

១.ចំពោះបុគ្គលផ្ទាល់÷ លោកជំទាវបញ្ជាក់ថា គឺត្រូវរៀនរស់ជាមួយមេរោគកូវីដ១៩ ដោយមិនឲ្យមេរោគនេះឆ្លងមកខ្លួនយើងបាន។ ហើយដើម្បីយកឈ្នះមេរោគនេះបាន ត្រូវអនុត្តន៍គោលការណ៍ជាចាំបាច់បំផុត ៣កុំ ២ការពារ ចាក់វ៉ាក់សាំង និងកុំធ្វើចរាចរណ៍ប្រសិនបើមិនចាំបាច់។

២.ចំពោះម្ចាស់ទីតាំងផ្សេងៗ÷ ទីតាំងដែលត្រូវប្រមូលផ្ដុំមនុស្ស ដូចជា ហាង ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន ឬ កន្លែងលក់ដូររបរប្រចាំថ្ងៃ ជាដើម។ ទីតាំងនោះត្រូវប្រាកដថា មានអ្នកត្រួតពិនិត្យ បាញ់អាល់កុល វាស់កំដៅ ត្រូវរៀបចំឲ្យអតិថិជនខ្លួនរក្សាគម្លាតសុវត្ថិភាព ១ម៉ែត្រកន្លះពីគ្នា ជាពិសេសគឺម្ចាស់ទីតាំងទាំងអស់ត្រូវចូលរួមអនុវត្តន៍ឲ្យមានប្រសិនភាពបំផុត។

៣.ការចូលរួមរបស់សហគមន៍÷ ការទទួលខុសត្រូវរបស់សហគមន៍គឺសំខាន់បំផុត ដោយមិនត្រូវទម្លាក់កំហុសលើនរណាម្នាក់ឡើយ ពោលគឺបុគ្គលម្នាក់ៗសូមកុំភ្លេចខ្លួន បុគ្គលផ្ទាល់ត្រូវចេះសម្លឹងមើលកន្លែងណាឆ្លងខ្លាំងឬមិនមាន ដោយចូលរួមសហការ អនុវត្តន៍វិធានការសុវត្ថិភាព ជៀសវាងចេញទៅកន្លែងបិទខ្ទប់។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចបិទបញ្ចប់បម្រាបបិទខ្ទប់ទូទាំងប្រទេស នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះហើយ ដោយនឹងបើកដំណើរការឲ្យពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយបាន ប៉ុន្តែនូវតែកំណត់តំបន់ជា៣ពណ៌ដដែល៕

អត្ថបទដោយ : Su In

អត្ថបទពេញនិយម