Mahrez ថា កីឡាករ PSG សរសៃប្រសាទ​ហើយ​ លេង​​ចាញ់​ទាត់​មនុស្ស​យក​ហ្មង

  • 2021-05-05 02:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Manchester City កីឡាករ Riyad Mahrez បាន​និយាយ​ថា PSG សរសៃ​ប្រសាទ លេង​ទាត់​​មនុស្ស​ស្រស់ៗ ក្នុង​ការ​ប្រកួត Champions League យប់​មិញ។

Mahrez គឺ​ជា​អ្នក​រក​បាន​២​គ្រាប់​សម្រាប់​ជើង​ទី​ពីរ​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជួយ City យក​ឈ្នះ PSG ២-០។ ក្នុង​វគ្គ​ទី​ពីរ​ពេល​ដែល​វេលា​កាន់តែខើច​ទៅ​ៗ កីឡាករ PSG បាន​បង្ហាញ​កាយវិការ​លេង​កាច ទៅ​លើ Man City។ ជា​ពិសេស Angel Di Maria ទទួល​បាន​កាត​ក្រហម ក្រោយ​ជាន់​ជើង Fernandinho។

ក្រោយ​បញ្ចប់​ការ​ប្រកួត Mahrez ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លេង​បែប​នេះ​ដោយ​និយាយ​ថា City ចាប់​ផ្ដើម​លេង​ល្អ​នៅ​វគ្គ​ទី​ពីរ ហើយ​គួរ​តែ​រក​បាន​គ្រាប់​ច្រើន​ជាង​នេះ។ កីឡាករ PSG ដូច​ជា​សរសៃប្រសាទ​ និង​ចាប់​ផ្ដើម​ទាត់​កីឡាករ City។ យ៉ាងណា​ក្រោយ Di Maria បាន​កាត​ក្រហម​កាន់​តែ​ធ្វើ​ឲ្យ​ក្រុម​មាន​ទំនុក​ចិត្ត​ឈ្នះ៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ