ស្ថានភាពប្រសើរខ្លះហើយ! ប្រកាសថ្ងៃនេះ តួលេខអ្នកឆ្លងថ្មីថយចុះខ្លាំង បើធៀបនឹងម្សិលមិញ

  • 2021-05-05 04:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២១ បានប្រកាសទិន្នន័យអ្នកឆ្លងកូវីដ១៩ កាលពីថ្ងៃទី ០៤ ឧសភា ទិន្នន័យអ្នកឆ្លងសរុបទូទាំងប្រទេសកម្ពុជាមានចំនួន ៦៧២ នាក់បន្ថែមទៀត។ តួលេខថ្មីនេះ បើធៀបនឹងទិន្នន័យថ្ងៃទី ៣ ឧសភា ២០២១ គឺមានចំនួន ៩៣៨ ដូចនេះមានការថយចុះចំនួន ២៦៦នាក់ ។

ថ្វីដ្បិតនេះជាការធ្លាក់ចុះចំនួនអ្នកវិជ្ជមានថ្មីគួរឱ្យកត់សម្គាល់ ប៉ុន្តែមិនមែនមានន័យថា ស្ថានភាពល្អប្រសើរនោះទេ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល កំពុងបន្តប្រយុទ្ធប្រឆាំងយ៉ាងតឹងតែង នាពេលនេះ ។ អ្វីៗអាចល្អប្រសើរឡើងវិញមិនមែនអាស្រ័យតែទៅលើវិធានការរបស់រដ្ឋាភិបាលនោះទេ គឺវាអាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅវិធានការមួយចំនួនដូចជា៖

៣ការពារ ៣កុំ

ចាក់វ៉ាក់សាំង

នៅផ្ទះ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ) ៕

អត្ថបទ ៖ មេខាឡា