យោធាមី​យ៉ាន់​ម៉ា ដាក់ទូរទស្សន៍​ផ្កាយរណប ជាឧបករណ័ខុសច្បាប់ក្រោមហេតុផលគំរាម​សន្តិសុខ​ជាតិ

  • 2021-05-05 04:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា ​បានប្រកាស​បំរាម​លើ​ការប្រើ​ឧបករណ៍​ទទួល​សញ្ញា​ទូរទស្សន៍​ផ្កាយរណប ដោយ​ថា​ការ​ផ្សព្វ​ផ្សាយ​មកពី​ក្រៅ​ប្រទេស​គំរាម​ដល់​សន្តិសុខ​ជាតិ។

ក្រៅពីនោះ​សេវា​អ៊ិន​ធឺ​ណិ​ត​ចល័ត​ត្រូវបាន​កាត់ផ្តាច់​ភាគច្រើន ក្នុង​បំណង​កំចាត់​ចោល​ការតវ៉ា​ប្រឆាំង​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​១​កុម្ភៈ​មក មី​យ៉ាន់​ម៉ា​កាន់តែ​វិល​ទៅ​រក​ស្ថានភាព​ឯកោ​ដូច​មុន​ការធ្វើ​កំណែទំរ​ង់បែប​ប្រជាធិបតេយ្យ​។​

​ទូរទស្សន៍​រដ្ឋ​ MRTV​បាន​ផ្សាយថា ​​ទូរទស្សន៍​ផ្កាយរណប​លែង​ស្រប​ច្បាប់​ទៀត​ហើយ​។​ នរណា​ដែល​រំលោភ​ច្បាប់​ទូរទស្សន៍​និង​វីដេអូ ជា​ពិសេស​អ្នក​ប្រើ​ចាន​ផ្កាយរណប នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​គុក​១​ឆ្នាំ និង​​ពិន័យ​ប្រាក់​៥០០.០០០​គី​យ៉ាត​(៣២០​ដុល្លារ​)៕

ប្រភព៖ Myanmar Times   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី