​Elon Musk ​ចិន​ ​បង្ហើប​គម្រោង​ចូល​ដី​អឺរ៉ុប​សម្រុក​លក់​រថយន្ត​អគ្គិសនី

  • 2021-05-07 01:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ William Li ​គឺ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អគ្គិសនី​ Nio ​លក់​ដាច់​បំផុត​នៅ​ស្រុក​ចិន​។ លោក ក៏​ត្រូវ​បាន​ពល​រដ្ឋ​ចិន​ដាក់​ឈ្មោះ​ក្រៅ​ហៅ​ថា​ ​«Elon Musk ​របស់​ចិន»​ ថែម​ទៀត​ផង។

​ថ្មីៗ​នេះ​លោក​​បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​គម្រោង​បង្កើត​ Showroom (​ទី​ស្នាក់​ការ​លក់​)​ ​និង​ចរាចរណ៍​ចែក​ចាយ​រថយន្ត​អគ្គិសនី​ Nio ​នៅ​ក្នុង​ទឹក​ដី​អឺរ៉ុប​ ​ដោយ​ចាប់​ផ្តើម​ដំបូង​ពី​ប្រទេស​ន័រវេស​ ​អាច​នឹង​លេច​រូប​រាង​ឡើង​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០២១​នេះ​តែ​ម្ដង​។

លោក William Li

លោក William Li បាន​ជាប់​ឈ្មោះ​ជា​​សេដ្ឋី​ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​ជា​ថ្មី​ម្ដង​ទៀត ក្រោយ​ពី​​តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ឈ្មោះ NIO របស់​លោក បាន​កើន​ឡើង​តម្លៃ​ដល់ ៤៧២% ចាប់​តាំង​ពី​ចុង​ខែ​ឧសភា​មក​ទល់​ពេល​នេះ។

​ទោះ​បី​​ត្រឹម​ជា​គម្រោង​មិន​ទាន់​ចេញ​លទ្ធផល​ ​ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​វិភាគ​ទិន្នន័យ​លក់​រថយន្ត​អឺរ៉ុប​ ​បាន​បញ្ចេញ​​ទស្សនៈ​សុទិដ្ឋិនិយម​រួច​បាត់​ហើយ​ទៅ​លើ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​បំផុត​របស់​ចិន​មួយ​នេះ។​

​តួ​លេខ​ជាក់​លាក់​មួយ​ចេញ​ផ្សាយ​ដោយ​ ​សហព័ន្ធ​យានយន្ត​ន័រវេស​ ​គិត​ត្រឹម​តែ​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ទីផ្សារ​រថយន្ត​អគ្គិសនី​លក់​ចេញ​បាន​ចំនួន ៥៤,៣% ​ជា​ចំនួន​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ទីផ្សារ​រថយន្ត​ថ្មី​ប្រភេទ​ប្រើ​សាំង។​ ​ចំនួន​នេះ​កើន​ឡើង​ដល់​ទៅ​ ​៤២​% ​មាន​ន័យ​ថា​ ​ទំនោរ​នៃ​ការ​ប្រើប្រាស់​រថយន្ត​បៃ​តង​នេះ​កើន​យ៉ាង​គំហុក។​

រថយន្ត​អគ្គិសនី SUV ES8 របស់ Nio

​រថយន្ត​ម៉ូឌែល​ ​ES8 ​ប្រភេទ SUV ​របស់​ Nio ​នឹង​ក្លាយ​ជា​រថយន្ត​ដំបូង​ដែល​ត្រូវ​បង្ហាញ​រាង​ដើរ​ម៉ូត​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ ​ពេល​ក្រុមហ៊ុន​ចរាចរណ៍​លក់​រថយន្ត​នៅ​អឺរ៉ុប​លើក​ដំបូង។ ​ចំពោះ​លក្ខណៈ​សម្បត្តិ​លើ​ ES8 ​ក៏​ដូច​ជា​ ​ចំនួន​លក់​នៃ​រថយន្ត​អគ្គិសនី​ Nio ​ក្រុម​ការងារ​នឹង​ចុះ​ផ្សាយ​ជូន​នូវ​លេខ​ក្រោយ​។ ដូចនេះ​រង់​ចាំ​តាម​ដាន​ភាគ​បន្ត។

រំឮក​បន្តិច​ដែរ​ថា​ ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន​ Xpeng Auto ​បាន​ចូល​ទៅ​ន័រវេស​មុន​គេ​ ដោយ​លក់​រថយន្ត​របស់​ខ្លួន​ម៉ូឌែល​ G3 ​ប្រភេទ SUV ​បាន​ច្រើន​ជាង ១០០ គ្រឿង​រួច​ទៅ​ហើយ​កាល​ពី​ចុង​ឆ្នាំ​ទៅ៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រក្សា