ឈីបតូចញ៉េបប៉ុនក្រចកដៃរបស់ IBM ជួយឲ្យទូរសព្ទដោតសាកភ្លើងម្ដងប្រើ ៤ថ្ងៃ
- 2021-05-07 04:18:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈីបតូចញ៉េបប៉ុនក្រចកដៃរបស់ IBM ជួយឲ្យទូរសព្ទដោតសាកភ្លើងម្ដងប្រើ ៤ថ្ងៃ
ចន្លោះមិនឃើញ
លោក DARI`O GIL ប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន IBM បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានលើកឡើងថា ពេលនេះ IBM កំពុងបង្កើតប្រវត្តិសាស្រ្តផលិតបន្ទះឈីបតូចជាងគេបំផុតមានទំហំប៉ុនក្រចកដៃ (2nm Chips) មានសមត្ថភាពខ្ពស់ជាងឈីបរៀមច្បងមុន។
លោកបានរៀបរាប់ត្រួសៗអំពីសមត្ថភាពដ៏ខ្លាំងរបស់ឈីបតូចនោះមាន ៤ សិនដោយលើកយកក្រុមហ៊ុនផលិតទូរសព្ទ ធ្វើជាឧទាហរណ៍មុនគេ។ លោកថា បើធៀបនឹងឈីបបច្ចប្បន្ន(7nm Chips)ស្មាតហ្វូនអាចរក្សាកម្លាំងថ្មបានតែ ២៥% ជួយទៅលើឲ្យប្រព័ន្ធដំណើរការ តែដល់ជំនាន់ 2nm Chips វាអាចជួយរក្សាកម្លាំងបានដល់ ៧៥% **មានន័យថា បើអ្នកយកទូរសព្ទទៅសាកភ្លើងម្ដងប្រើបាន ៤ ថ្ងៃឯណោះ។**
ឥឡូវនេះ IBM កំពុងសម្រុកលើចង្វាក់ផលិតកម្មនៃការផលិតបន្ទះឈីប 7nm, 5nm, 3nm តែឈីបតូចជាងគេ 2nm អាចនឹងចូលរោងចក្រអំឡុងឆ្នាំ ២០២៤-២០២៥ នាប៉ុន្មានឆ្នាំខាងមុខនេះរួមទាំងការបង្កើនសមត្ថភាពពិសេសផ្សេងទៀតទៅលើវា។
លើសពីនេះទៀត វាក៏អាចនឹងជាឧបករណ៍ជំនួយស្ទើរតែគ្រប់វិស័យដូចជា ផ្នែកវេជ្ជសាស្រ្ត ឬផ្នែកអវកាស ឲ្យកាន់រលូនជាងមុនលើការសិក្សាទិន្នន័យរបស់ក្រុមហ៊ុន SpaceX ក៏ដូចជា Blue Origin ជាដើម។
វាក៏អាចធ្វើឲ្យបច្ចេកវិទ្យាលើរថយន្តបើកស្វ័យប្រវត្តិកាន់តែឆា្លតខ្លាំងជាងមុន និងប្រើប្រាស់លើឧបករណ៍ SmartHome ឲ្យវាកាន់តែចេះថែមមួយកម្រិតទៀតព្រមទាំងអាចការពារសុវត្ថិភាពម្ចាស់ផ្ទះបាន។
រំឮកដែរថា IBM ដែលធ្លាប់ឮជាច្រើនឆ្នាំជំនាញខាងផលិតទាំងផ្នែករឹង(Hardware) និងផ្នែកទន់ (Sofware) ដ៏ល្បីល្បាញក្នុងពិភពបច្ចេកវិទ្យា។ មកទល់ពេលនេះពួកគេបានរួមសហការជាច្រើនក្រុមហ៊ុនដូចជា Intel និង Samsung ទើបចុះកិច្ចព្រមពៀងរយៈពេលវែងជាមួយ IBM ថែមទៀតផង៕