ឥឡូវ​ដឹង​ទីតាំង​ហើយ​!កំណាត់​ស្នូល​​​រ៉ុកែត​ ​ចិន​ ​ទម្ងន់​ ២០ ​តោន​នឹង​​ធ្លាក់មក​ពី​លើ​មេឃ​

  • 2021-05-08 05:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ​គេ​អាច​កំណត់​បាន​នូវ​ព័ត៌មាន​ជាក់​លាក់​មួយ​ចំនួន​ ​ពី​កំណាត់​ស្នូល​​ទម្ងន់​ជាង​ ២០ ​តោន​នៃ​គ្រាប់​រ៉ុកែត​របស់​ចិន​ ​អាច​នឹង​ធ្លាក់​នៅ​ម៉ោង​ ១២​ ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​ទី ៨ ​ឧសភា​ឆ្នាំ ២០២១ ​និង​​មាន​ភាគរយ​ខ្ពស់​ធ្លាក់​ចូល​​មហាសមុទ្រ​ឥណ្ឌា​។ ​ត្បិត​ថា​គេ​មាន​វិធីសាស្រ្ត​ចាប់​ដឹង​ទីតាំង​ តែ​ឥឡូវ​កំណាត់​ដ៏​ធំ​នោះ​មិន​ទាន់​ធ្លាក់​នៅ​ឡើយ​ទេ។

យោង​ទៅ​តាម​ប្រភព​ច្បាស់​ការណ៍​ពី​អង្គភាព​សន្តិសុខ​សុវត្ថិភាព​កម្មវិធីអវកាស​ ​The Aerospace Corporation ​បាន​បញ្ចេញ​ទិន្នន័យ​អាប់ឌែត​ចុងក្រោយ​បំផុត​ មុន​នេះ​បន្តិច​ថា ​ស្នូល​នៃ​ម៉ូឌុល​គ្រាប់​រ៉ុកែត​ ចិន Long March 5B ​នឹង​ធ្លាក់​មក​ដល់​ក្នុង​ស្រទាប់​បរិយាកាស​វិញ​ដែល​​មានភាគរយខ្ពស់ជាង ៧០% ធ្លាក់ចូល​មហាសមុទ្រឥណ្ឌា។

ហេតុការណ៍​ខាង​លើ​កើត​ឡើង​បន្ទាប់​ពី​ការ​បាញ់​គ្រាប់​រ៉ុកែត​ចេញ​ពី​ដី​លើ​កោះ​ ហៃណាន​ ​កាល​ពី​ថ្ងៃ​ទី ២៩ ​ខែ​មេសា​ឆ្នាំ ២០២១ ​ក្នុង​បេសកម្ម​បញ្ជូន​​ម៉ូឌុល​ដំបូង​ ​សម្រាប់​សាង​សង់​​ស្ថានីយ៍​អវកាស (CSS)​ ដោយ​ខ្លួន​ឯង​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ឈ្មោះ​ថា​​ Tianhe ហោះ​ចាក​គន្លង​ដែល​បាន​គណនាទុក​ ​បណ្ដាល​​ឲ្យ​បាត់​បង់​ការ​បញ្ជា​​គ្រប់​គ្រង​​​។​

រូបពណ៌លឿងតូចនោះ ជាទីតាំងអាចនឹងធ្លាក់ចូលមហាសមុទ្រ​ឥណ្ឌា​

​ដំណឹង​នៃ​ការ​ធ្លាក់​នេះ​ ​គេ​អាច​ដឹង​បាន​តាម​រយៈ​ប្រើប្រាស់​តេឡេស្កុប​យក្ស​​មួយ​ឈ្មោះ​ថា ​Telescope's Gianluca Masi ​ដែល​អាច​មើល​ឃើញ​ច្បាស់​ជាង​គេ​នៅ​ ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​។​ ​​បើ​ចង់​ដឹង​​ច្បាស់​អាច​រង់​ចាំ​មើល​ផ្ទាល់​ពី​ការ live ​លើ​យូធូប​ក៏​បាន​៖

​រំឮក​ផង​ដែរ​ថា នេះ​​​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេចំពោះ​​ព្រឹត្តិការណ៍​ធ្លាក់​កំណាត់​ឬ​បំណែក​នៃ​រ៉ុកែត​ ឬ​បំណែក​ផ្កាយ​រណប​ណាមួយ​។ ជាក់ស្ដែង​ ចិន ​ធ្លាប់​បរាជ័យ​ គិត​ទាំង​លើក​នេះ​ដែរ បួន​ដង​មក​ហើយ ចំណែក​ឯ​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក​ ក៏​ធ្លាប់​ធ្លាក់​ដែរ​។

សូម​រង់ចាំ​ភាគ​បន្ត​​ក្រុម​ការងារ​នឹង​ព្យាយាម​ចុះ​ផ្សាយ​ជូន​ពី ​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​ តើ​មាន​ប្រទេស​ណាខ្លះ​ធ្លាប់​ជួប​រឿង​អាម៉ាស់​បែប​នេះ​ពី​អតីត​កាល?

រូបថតបានពីតេឡេស្តុប អ៊ីតាលី
អំឡុងពេលរៀបបង្ហោះ​​យាន​ Longue Marche- 5B ចេញ​ពី​មណ្ឌល Wenchang ខេត្ត​/កោះ​ហៃណាន​

ប្រភព៖ Space   ប្រែ​សម្រួល៖ រក្សា