អ្នកជំនាញផ្តាំឱ្យប្រយ័ត្ន! ៣ចំណុចមិនប្រក្រតីខុសគ្នាដាច់ស្រឡះពីការវិនិយោគពិតស្របច្បាប់ក្នុងទីផ្សារជួញដូរការជួញដូររូបិយវត្ថុបរទេស

  • 2021-05-08 05:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកមានព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការឆរបោកផ្សេងៗ ក្នុងរូបភាពវិនិយោគលើទីផ្សារជួញដូរឧបករណ៍និស្សន្ទ ដែលគេស្គាល់ថា Forex បានធ្វើឱ្យមហាជនបាត់បង់ជំនឿចិត្តលើវិស័យមួយនេះ។

យោងតាមអ្នកជំនាញ លោក Luang KIM អគ្គនាយកក្រុមហ៊ុនឯកទេសជួញដូរឧបករណ៍និស្សន្ទ CommoT ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណស្របច្បាស់ពីរដ្ឋាភិបាលកម្ពុជាដើម្បីដំណើរអាជីវកម្មមួយនេះ បានពន្យល់ដូចខាងក្រោម ៖

ប្រសិនបើការវិនិយោគមួយនេះ ជាការឆរបោកនោះរដ្ឋាភិបាលកម្ពុជាច្បាស់ជាមិនផ្តល់អាជ្ញាបណ្ណស្របច្បាប់ដល់ក្រុមហ៊ុនវិនិយោគទាំងនេះទេ។ ជាក់ស្តែងកន្លងមករដ្ឋាភិបាលក៏ធ្លាប់ដាស់តឿនឱ្យបងប្អូនមានការប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តបោះទុនវិនិយោគ Forex តាមរយៈក្រុមហ៊ុនណាមួយដោយគួរមើលឱ្យច្បាស់ពី ការសន្យានិងលក្ខខណ្ឌក្នុងការធ្វើអាជីវកម្មរបស់ពួកគេ ។

« យល់ស្របថាការវិនិយោគលើ Forex មានហានិភ័យ តែវិនិយោគអ្វីផ្សេងពី Forex ក៏អាចមានហានិភ័យលើសហ្នឹងទៀតប្រសិនបើលោកអ្នកមិនមានចំណេះដឹងច្បាស់លាស់ពីវា។ ជាក់ស្តែងក្នុង Forex លោកអ្នកអាចកំណត់ការខាតតិចតួចបានដោយស្វ័យប្រវត្តិលើប្រព័ន្ធជួញដូរចល័តដែលលោកអ្នកកំពុងតែគ្រប់គ្រងដោយខ្លួនលោកអ្នកផ្ទាល់។ដូច្នេះ ការខាតបង់អាចគ្រប់គ្រងបានដោយខ្លួនលោកអ្នកផ្ទាល់»។ លោកបញ្ជាក់បន្ថែម។

ដើម្បីអាចរកបានផលចំណេញពីការវិនិយោគ Forex ដោយសុវត្ថិភាព ១០០% ជៀសផុតពីការឆរបោកផ្សេងៗ មុនសម្រេចចិត្តធ្វើការវិនិយោគអ្នកត្រូវមើលឱ្យច្បាស់ ៣ចំណុចខាងក្រោម ៖

ចំណុច ទី១៖

សាច់ប្រាក់លោកអ្នកត្រូវបានដាក់ដើម្បីធ្វើការប្រតិបត្តិការទិញលក់(BUY/SELL) ក្នុងប្រព័ន្ធជួញដូរចល័តតែមួយគត់និងមិនមានការសន្យាថានឹងទទួលបានផលចំណេញថេរ (fixed rate /ROI)។ បែបនេះគឺសុវត្ថិភាពត្រឹមត្រូវ និងស្របច្បាប់

ចំណុច ទី២ ៖

ការរំពឹង និងទទួលបានការសន្យាថា នឹងទទួលបានផលចំណេញថេរ (fixed rate /ROI) ជាប្រចាំខែ នោះជាកត្តាហានិភ័យដែលអាចឱ្យលោកអ្នកបាត់បង់ប្រាក់ទាំងស្រុងព្រោះថាក្នុងវិស័យជួញដូរឧបករណ៍និស្សន្ទ (Forex) ស្របច្បាប់មិនបានកំណត់មានឡើងក្នុងលក្ខខណ្ឌចំណេញថេររាល់ខែបែបនេះឡើយ។

មានតែដាក់សន្សំក្នុងធនាគារទេ ដែលលោកអ្នកអាចទទួលបានចំណូលថេររៀងរាល់ខែ។

យើងគ្រប់គ្នាទាំងខ្ញុំ និងលោកអ្នក គឺសុទ្ធតែចង់បានអ្វីដែលស្រួលៗមិនឈឺក្បាល និងបានចំណូលថេររាល់ខែបែបនេះដោយមិនចាំបាច់ធ្វើអ្វីទាំងអស់។តើលោកអ្នកយល់ដូចខ្ញុំគិតដែលទេបើ «ញើសមិនស្រក់លុយ ក៏មិនធ្លាក់មកដែរ!» ។

ចំណុច ទី៣ ៖

ត្រូវប្រាកដថាសាច់ប្រាក់របស់លោកអ្នកដែលបានដាក់នោះគឺស្ថិតនៅក្នុងកុងគណនីអតិថិជន (Client Money Account-CMA) ដែលស្ថិតនៅក្នុងធនាគារណាមួយមានតួនាទីជាភ្នាក់ងារទូទាត់សាច់ប្រាក់ (Cash Settlement Agent-CSA) ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។លោកអ្នកអាចធ្វើដំណើរទៅកាន់ធនាគារនោះដោយផ្ទាល់ដើម្បីដាក់សាច់ប្រាក់ឬក៏អាចផ្ទេរតាមគណនីប្រព័ន្ធឌីជីថលរបស់លោកអ្នកក៏បាន។បែបនេះគឺសុវត្ថិភាព ត្រឹមត្រូវ និងស្របច្បាប់។

មានតែលោកអ្នកប៉ុណ្ណោះ ដែលអាចមានសិទ្ធដក ឬដាក់សាច់ប្រាក់លោកអ្នកបាន។ប្រសិនបើមិនមានហត្ថលេខាពីលោកអ្នកផ្ទាល់ សាច់ប្រាក់លោកអ្នក គឺមិនអាចចេញពីកុងគណនីបានជាដាច់ខាត។

ដើម្បីឱ្យច្បាស់ ឥឡូវមកស្វែងយល់ពីរបៀបនៃការដាក់សាច់ប្រាក់ និងដកសាច់ប្រាក់ជាមួយ ភ្នាក់ងារទូទាត់សាច់ (CSA) ប្រាក់ពាក់ព័ន្ធនឹងមូលបត្រដូចខាងក្រោម ៖

១. តើ CSA (Cash Settlement Agent) ឬ ភ្នាក់ងារទូទាត់សាច់ប្រាក់គឺជាអ្វី?

ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ គឺជាធនាគារពាណិជ្ជដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា និងទទួលស្គាល់ស្របច្បាប់ដោយនិយ័តករមូលបត្រកម្ពុជាដើម្បី ធ្វើប្រតិបត្តិការផ្ទេរ និងទូទាត់សាច់ប្រាក់ក្នុងវិស័យមូលបត្រ និងគណនីជួញដូរឧបករណ៍និស្សន្ទ(Forex) ។

យោងតាមផេករបស់និយ័តករមូលបត្រកម្ពុជា (SERC) បច្ចុប្បន្នមានធនាគារមួយចំនួនដើរតួជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រនិងវិស័យជួញដូរឧបករណ៍និស្សន្ទ (Forex) ។

២. ហេតុអ្វីត្រូវមាន CSA នៅក្នុងទីផ្សារមូលបត្រ?

ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ និងវិស័យជួញដូរឧបករណ៍និស្សន្ទ(Forex) ត្រូវតែជាធនាគារដែលបានទទួលស្គាល់ និងគោរពនូវបទប្បញ្ញត្តិ ដែលបានចែងដោយនិយ័តករមូលបត្រកម្ពុជា។តួនាទីរបស់អង្គភាពទាំងនេះ គឺដើម្បីបង្កើន និងរក្សាទំនុកចិត្ត និងភាពជឿជាក់របស់អតិថិជនលើការវិនិយោគក្នុងវិស័យមូលបត្រ និងវិស័យជួញដូរឧបករណ៍និស្សន្ទ (Forex)ព្រមទាំងកាត់បន្ថយហានិភ័យផ្សេងៗទៀតផងដែរ។

ចាប់អារម្មណ៍ចង់ វិនិយោគក្នុងទីផ្សារមូលបត្រ? អ្នកអាចប្រើប្រាស់សេវាប្រឹក្សាយោបល់ប្រកបដោយបទពិសោធ របស់ CommoT ដែលជាក្រុមហ៊ុនជំនាញ ឧបករណ៍និស្សន្ទនៅកម្ពុជា ទទួលបានអាជ្ញាបណ្ណអាជីវកម្មស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជាដើម្បីធ្វើអាជីវកម្ម Forex Trading កម្រិតអន្តរជាតិមួយប្រកបដោយទំនុកចិត្តខ្ពស់។

លោកអ្នកអាចសាកល្បងដោយផ្ទាល់ និងស្វែងយល់បន្ថែមអំពីជំនាញនេះក្រៅពីការងារគោលរបស់លោកអ្នក ព្រោះថាអ្នកអាចរកប្រាក់ចំណូលចូលគ្រួសារបន្ថែមពី Forex Trading។

សម្រាប់ចម្ងល់ផ្សេងៗ ឬព័ត៌មានបន្ថែម ៖ CommoT

ណារីតា

អត្ថបទថ្មី