អូឡាំពិក​១៩៩៦ កីឡាករថៃ Somrak Kamsing វិះជួប Floyd វាយ​ដណ្ដើម​មេដាយ​មាស

  • 2021-05-10 08:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដែល​ចូលចិត្ត​តាមដាន​ប្រដាល់​ថៃ​ប្រាកដ​ជា​ស្គាល់ Somrak Kamsing ដែល​ជា​​អតីត​អ្នក​ប្រដាល់​សកល​និង​សេរី​ដ៏​ល្បី​ឈ្មោះ​ម្នាក់។

Somrak ត្រូវ​បាន​គេ​​​លើក​សរសើ​ថា​ ជា​អ្នក​ប្រដាល់​ដែល​មាន​ IQ ខ្ពស់ (វាយ​ឆ្លាត)។ ហើយ​គេ​គឺ​ជា​កីឡាករ​ថៃ​ដំបូង​ដែល​យក​បាន​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​​អូឡាំពិក​ជូន​ជាតិ។ បុរស​វ័យ​៤៨​ឆ្នាំ​យក​បាន​មេដាយ​​មាស​កាល​ពី​​កម្មវិធី​រៀបចំ​នៅ​ទីក្រុង Atlanta សហរដ្ឋអាមេរិក។

កាល​ឆ្នាំ​នោះ Floyd Mayweather ក៏​ជា​បេក្ខភាព​វាយ​តំណែង​ឲ្យ​អាមេរិក​ដូច​គ្នា។ ​Somrak និង Floyd សុទ្ធ​តែ​ធ្វើ​បាន​ល្អ​​ឈ្នះ​ដូច​គ្នា​​​ចាប់​តាំង​ពី​ជុំ​៣២​នាក់។ អ្នក​ទាំង​ពីរ​បាន​បន្ត​ដំណើរ​រហូត​ដល់​វគ្គ​៤​នាក់​ចុងក្រោយ ប៉ុន្តែ​មិន​បាន​ប៉ះ​គ្នា​ទេ​។ ដោយ​ពេល​នេះ Floyd ជួប​កីឡាករ Todorov របស់​ប៊ុលហ្គារី ខណៈ Somrak ប៉ះ​កីឡាករ​អាហ្សងទីន Chacon។

ជា​រឿង​សោកស្ដាយ Floyd បាន​ចាញ់ ស្របពេល​ Somrak ឈ្នះ​នៅ​វគ្គ​៤​នាក់​ចុងក្រោយ។ Somrak បាន​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ត​យក​ឈ្នះ Todorov ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ជូន​ជាតិ តែ Floyd ក៏បាន​មេដាយ​សំរឹទ្ធផងដែរ៕

អត្ថបទ៖ ហេង សុធារិទ្ធិ