Buffon ​នឹង​ចាកចេញ​ពី Juventus ​នៅ​ចប់​រដូវ​កាល​នេះ ​ក្នុង​វ័យ​៤៣​ឆ្នាំ​

  • 2021-05-12 03:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំទី Gianluigi Buffon ​បាន​សម្រេច​ចាកចេញ​ពី​ក្រុម Juventus ​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ ​បន្ទាប់​ពី​ឈាន​ចូល​ដល់​វ័យ​៤៣​ឆ្នាំ​ទៅ​ហើយ​និង​ឱកាស​លេង​មាន​តិចតួច។

​កុងត្រា​របស់​កីឡាករ​ចាស់​វស្សា​ខាង​លើ​នេះ ​អស់​ត្រឹម​ចប់​រដូវ​កាល​នេះ​ហើយ ខណៈ​ដែល​ក្លឹប​និង​សាមី​ខ្លួន​ក៏​បាន​យល់​ព្រម​មិន​បន្ដ​កុងត្រា​ថ្មី​អី​ទៀត​ដែរ។ ​ដូច្នេះ​មាន​ន័យ​ថា Legend ​ម្នាក់​នេះ ​ទំនង​ជា​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ត្រឹម​នេះ​ហើយ ​ព្រោះ​បាន​ចំណាយ​ពេល​ជិត​៣០​ឆ្នាំ​ហើយ​ជាមួយ​វិស័យ​កីឡា​នេះ​។

​យ៉ាងណាមិញ ​ក្រោយ​ពី​មាន​ដំណឹង​ថា Buffon ​អស់​កុងត្រា​និង​លែង​នៅ Juventus ​ទៀត ​ក៏​ស្រាប់​តែ​ក្រុម Atalanta ​ចាប់​អារម្មណ៍​ភ្លាម​តែ​ម្ដង។ ​ក្លឹប​នេះ ​បាន​អះអាង​ថា​ប្រសិន​បើ​អ្នក​ចាំទី​រូប​នេះ ​នៅ​មិន​ទាន់​ចង់​ព្យួរ​ស្រោម​ដៃ​ទេ ​នោះ​អាច​មក​ចូល​រួម​ជាមួយ​ក្រុម​របស់​ពួកគេ​បាន​នៅ​រដូវ​កាល​ក្រោយ​នេះ​៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី