ស្រប​នឹង​ករណី មាន ពេជ្ររីតា ស្រាប់​តែ​តារាចម្រៀង នីគីនីគី ទម្លាយ​រឿងរ៉ាវនាង​ធ្លាប់​ជួប​ស្រដៀង​គ្នា​ដែរ

  • 2021-05-12 06:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​នៅ​ថ្ងៃ​នេះ មាន​ការ​បែក​រឿង​របស់​តារា​ស្រី មាន ពេជ្ររីតា នៅ​ថ្ងៃនេះ ស្រាប់​តារាចម្រៀងស្រីល្បីឈ្មោះ នីគីនីគី លេចមុខទម្លាយរឿងរ៉ាវរ ដែលសមាជិកក្រុមរបស់ នីគី ក៏ធ្លាប់ជាគោលដៅក្នុង​សាច់​រឿង​ស្រដៀង​គ្នា​នឹងតារាស្រីដែរ។

នីគី បាន​សរសេរ​សាច់​រឿង​វែង​អន្លាយ​របស់​នាង និង​ក្រុម បាន​ជួប កាល​ពី​អតីតកាល ដោយ​ក្នុង​នោះ នាង​សុំ​មិន​បញ្ចេញ​ឈ្មោះពីភាគី​ម្ខាង​ទៀត ដែល​ជា​តួអង្គ​នៅ​ក្នុង​សាច់​រឿង​របស់​នាង។

នាង​ថា ដើម​ឡើយ នាង និង​ក្រុម​ការងារ​របស់​នាង បាន​ជួប​រឿង​ក្នុង​លំនាំរឿង​របស់ យូប៊ិ នៅ​ថ្ងៃ​នេះ​អីចឹង ដោយ​មាន​បុរស​ម្នាក់​បាន​ទាក់​ទងពួក​នាង​ក្នុង​ការងារ ហើយ​នៅ​ក្នុង​ការ​ទំនាក់ទំនង​នោះ ភាគី​ម្ខាង​ទៀត បាន​ព្យាយាម​លួងលោម​ដើម្បិ​ឈាន​ទៅ​ដល់​ការ​ជួប​មុខ​គ្នា​ផ្ទាល់។ ប៉ុន្តែ​ពួក​នាង បាន​បដិសេធ ដោយ​សារ​នាង​យល់​ថា មិន​មាន​ភាព​ចាំបាច់ ខណៈ​ការ​ទំនាក់ទំនង​តាម​រយៈ​ទូរសព្ទ ក៏​អាច​ទទួល​បាន​ផល​ដូច​គ្នា​នោះ។

នីគីនីគី បានថ្លែកយ៉ាងដូច្នេះថា៖ ”**សំណាងណាស់!ពិតជាសំណាងណាស់ដែលខ្ញុំ ជឿលើសភាវគតិរបស់ខ្ញុំនៅពេលដែលនិយាយការងារមិនចេញសាច់ការអ្វីសោះ”។ ដោយការប្រជុំ ចង់ឲ្យពួកខ្ញុំទៅជួបដល់រោងចក្រ តែមិនព្រមនិយាយគ្នារឿងតម្លៃតាមដំណាក់កាលសោះនោះ ហើយដោយមានអារម្មណ៍ថាមិនសូវស្រួលផង ពួកខ្ញុំក៏ឈប់តបទៅ"។

ក្រោយ​ពី​នោះ​មក និគី ថា ភាគី​ម្ខាង​ទៀត​នោះ​ បាន​លុប​គាត់លុបឆាត Telegram ដែល​បាន​ទំនាក់ទំនង​គ្នា​កាល​ពី​មុន​នោះ​ចោលអស់រលីង។ លុះ​ប៉ុន្មានខែក្រោយមក លេខដដែលមកម្ដងទៀតសួរអ្វីចម្លែកៗ។ នាង​បន្ត​ថា "ឆ្ងល់ពេក ខ្ញុំក៏បានទៅនិយាយជាមួយកូនស្រីគាត់ផ្ទាល់ព្រោះស្គាល់គ្នា។ កូនស្រីគាត់ដោយជាមនុស្សមានចំណេះ ដឹងមនុស្សល្អ និងមនុស្សមានសុជីវធម៌ ក៏បានជួយដោះស្រាយបញ្ហាយ៉ាងលឿនបំផុត**”។

តារាចម្រៀងរូបនេះរៀបរាប់បន្តថា ”ខ្ញុំមានអារម្មណ៍ធូរស្បើយដែលពួកខ្ញុំសំណាង តែមានអារម្មណ៍ សោកស្ដាយដែលគាត់មិនមែនដឹងខ្លួនទេបន្ទាប់ពីខ្ញុំបានជូនជាដំណឹងទៅគ្រួសារគាត់ គឺគាត់គ្រាន់ តែប្ដូរគោលដៅតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអំពើថោកទាប គ្មានអ្វីប្រៀបមួយនេះរលុប រលាយអស់ពី សង្គមយើង។ អរគុណអ្នកដែលស្រែកទាមទាររកយុត្តិធម៌។ ស្រែកទៅ ស្រែកឲ្យបានខ្លាំងជាង សំលេងយំរបស់នាង!”៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម