ចង់ដឹងរឿងពិតពីជីវិត Luhan ទេ? ១០ចំណុច ក្នុងអត្ថបទនេះ​នឹង​បញ្ជាក់កាន់តែច្បាស់

  • 2021-05-14 02:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាប្រុស​ដែល​អាយុ​ច្រើន​ តែ​មុខមិនខ្ចីចាស់ Luhan គឺជា​តារា​ប្រុសចិន​ដែល​បាន​បោះជំហាន​ចូល​ក្នុងពិភពសិល្បៈដំបូងនាមជា​តារា K-Pop ក្នុង​ក្រុម EXO ក្រោម​ការ​គ្រប់គ្រងរបស់ផលិតកម្ម SM។ ប៉ុន្តែ​ក្រោយ​មក​ លោក​ក៏បាន​វិវត្តខ្លួន​មកជា​តារាទោល ដោយជ្រើស​ចាប់​ផ្ដើម​ជីវិតសិល្បៈ​ថ្មីនៅលើទឹកដីកំណើត គឺ​ប្រទេស​ចិន​ទល់បច្ចុប្បន្ន។

តើក្រៅពីព័ត៌មាន​សិល្បៈ អ្នក​ដឹង​រឿងអ្វីខ្លះពី Luhan? អ្វីៗនឹង​បង្ហាញ​កាន់តែ​ច្បាស់មតាម​រយៈ​ ១០ចំណុចខាងក្រោមនេះ៖

១. Luhan កើតនៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩០ (តារានិករគឺ Aries) ក្នុងស្រុក Haidian ក្រុងប៉េកាំង ប្រទេសចិន។ Luhan គឺជា​កូនទោលក្នុងគ្រួសារ។

២. លោកបាន​បញ្ចប់​ការសិក្សាពី​អនុវិទ្យាល័យ Beijing Shida និង​បាន​ចូល​រៀន​សាលាភាសា Beijing Haidian Foreign Language Shi Yan School, បន្ទាប់មក​ក៏បាន​បន្តការសិក្សាដល់សាកលវិទ្យាល័យ Yonsei នៅប្រទេសកូរ៉េខាងត្បូង ក្នុងនាម​ជា​សិស្សចុះកម្មសិក្សាក្រៅប្រទេស។ ក្រៅពី​នេះ​ Luhan ក៏បាន​ចាប់យក​មុខជំនាញផ្នែក​តន្ត្រីនៅវិទ្យាស្ថាន Seoul Institute of the Arts នៅ​ប្រទេស​កូរ៉េផងដែរ។

៣. Luhan មក​ពីគ្រួសារអ្នកធូរធាមួយដែល​ប្រចាំ​ប្រទេស​ចិន ប៉ុន្តែ​លោក​មិន​ទទួល​លុយពី​ឪពុកម្ដាយ​ដាច់ខាត ដូចនេះ​ទើប​លោកបាន​ព្យាយាម​ដើរតាមក្ដី​ស្រមៃ​ហោះទៅប្រទេស​កូរ៉េ​ដើម្បី​បានឈាន​ឡើង​លើវិថី​ដែល​ខ្លួន​ប៉ង។

៤. តាម​ការ​ឲ្យដឹង​ Luhan មាន​ Fanclub ផ្ទាល់ខ្លួន តាំងពីនៅរៀន​វិទ្យាល័យ​ម្ល៉េះ។

៥.សួរថា Luhan ជា​មនុស្សបែបណា? តាម​ពិតលោក​ជា​មនុស្សចិត្តល្អ ស្ងប់ស្ងាត់ តែ​នៅពេល​ណា​លោកខឹង លោកនឹង​និយាយអ្វី​ចេញមកអស់។ ប៉ុន្តែសរុបជារួម Luhan គឺជា​មនុស្សម្នាក់ដែល​ងាយស្រួលចុះសម្រុងជាមួយបំផុត ហើយមិនដែលព្យាយាម​ប្រកាន់ទោសអ្នកណាម្នាក់ឡើយ។ ជាឧទាហរណ៍កាលពីនៅជា Trainee នៅចិនធ្លាប់ទាំងត្រូវគេ​មើលងាយ ប៉ុន្តែលោកមិនដែលប្រកាន់ស្អប់អ្នកទាំងនោះឡើយ។ ក្រៅពីនេះ​ Luhan ជាមនុស្សស្លូត ស្មោះត្រង់ និងឆាប់ឈឺ។

៦. អ្វី​ដែល​ Luhan ចាប់អារម្មណ៍ខ្លាំង​មាន៖ គំនូរជីវចល គំនូរ វីដេអូហ្គេម កុំព្យូទ័រ កីឡាទាក់ទង​នឹងទឹក បាល់បោះ បាល់ទះ បាល់ទាត់ តន្ត្រី ការប្រគំតន្ត្រី ទូរទស្សន៍ សត្វ ការធ្វើដំណើរ ការច្រៀង និងលេង Rubik's Cube។

៧. លោកមាន​ប្រតិកម្មជាមួយនឹង​អាហារគ្រឿងសមុទ្រ។

៨. ដូចអ្នកគាំទ្ររបស់ Luhan ទាំងអស់ដឹង​ស្រាប់ហើយថា Luhan ជា​មនុស្សដែល​ខ្លាចខ្ពស់​ណាស់។ មួយទៀតតាម​ទម្លាប់ អ្វី​ដែល​មិនចូល​ចិត្តគឺ លោកមិនចង់ឲ្យអ្នកណាមករញ៉េរញ៉ៃលើគ្រែគេងលោកទេ បើហ៊ានតែឃើញ Luhan នឹង​ទៅទាត់ឲ្យចេញភ្លាម។

៩. Luhan ធ្លាប់បាន​និយាយថា លោកចង់បាន​កូន ២នាក់នៅថ្ងៃខាងមុខ គឺ ប្រុស ១ ស្រី ១។ សម្រាប់កូន​ប្រុស លោកនឹង​បង្រៀនឲ្យចេញ​ទាត់បាល់ ហើយកូនស្រី​វិញ​លោកនឹង​បង្រៀនឲ្យចេះច្រៀង។

១០. លោកចូលចិត្តនារីណាដែលស្ងៀមស្ងាត់ ហើយដូចចិត្តមែនព្រោះ​ថា​កាលពីឆ្នាំ​ ២០១៧ លោកក៏បាន​បង្ហើបថា​ខ្លួន​បាន​ទាក់ទងនារីម្នាក់ ម្នាក់នោះគឺតារាសម្ដែងវ័យក្មេង Guan Xiao Tong។ ទំនាក់ទំនង​របស់ពួកគេ​មក​ដល់ពេល​នេះ​នៅ​តែ​ផ្អែម​ល្ហែម និង​បន្តទទួល​បានការសាទរ​ជា​ហូរហែ​ពីសំណាក់អ្នកគាំទ្រនូវ​ក្ដីស្នេហ៍របស់ពួកគេ៕

ប្រភព៖ kprofiles   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម