៣ ភូមិផ្ទុះខ្លាំងនៅស្ទឹងមានជ័យ ប្រកាសពីម្សិលរកឃើញមនុស្សជាង ៤០នាក់វិជ្ជមានកូវីដ

  • 2021-05-17 02:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិចំនួន ៣ នៅសង្កាត់ស្ទឹងមានជ័យ នៅតែមានចំនួនអ្នកឆ្លងច្រើន បើធៀបនឹងភូមិផ្សេងទៀត ក្នុងខណ្ឌមានជ័យ។ នេះបើយោងតាមព័ត៌មានដែលទទួលបានពីរដ្ឋបាលរាជធានីភ្នំពេញ។

នាថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងទាំង ១៤៤ នាក់ ក្នុងរាជធានីភ្នំពេញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺចំនួនអ្នកឆ្លងនៅក្នុងភូមិ ចំនួន ២ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ និង៣ ដែលមានភូមិដំណាក់ធំ ភូមិដំណាក់ធំ ២ និងភូមិ ដំណាក់ធំ ៣ និងភូមិដំណាក់ធំ ដែលសរុបអ្នកឆ្លងមានរហូតដល់ទៅជាង ៤០ នាក់។ ក្នុងនោះតាមរយៈការបង្ហាញនូវតួលេខចំនួនអ្នកឆ្លងខាងលើឃើញថាក្នុងចំណោមភូមិទាំង ៣ មាន ២ភូមិច្រើនជាងគេគឺ ៖

  • ភូមិដំណាក់ធំ២ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានចំនួនអ្នកឆ្លង ២១ នាក់។

  • ភូមិដំណាក់ធំ៣ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានចំនួនអ្នកឆ្លង ១៩ នាក់។

  • ភូមិដំណាក់ធំ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានចំនួនអ្នកឆ្លង ០៦ នាក់។

នេះជាការបង្ហាញនូវភូមិ ដែលស្ថិតនៅតំបន់ក្រហម ស្ទឹងមានជ័យ ដែលបន្តមានអ្នកឆ្លង បើទោះបីជាទីតាំងខាងលើត្រូវបានបិទខ្ទប់រួចទៅហើយក្តី។ យ៉ាងណាមិញតួលេខអ្នកឆ្លងនេះ គឺក្នុងចំណោមអ្នកដែលមានការពាក់ព័ន្ធ និងធ្វើចត្តាឡីស័ក មិនមែនរាលដាលនៅតំបន់ថ្មីនោះទេ ៕

អត្ថបទ ៖ មេខាឡា