អបអរសាទរ! បវរកញ្ញាមិចស៊ីកូ ក្លាយជាម្ចាស់មកុដ Miss Universe ២០២០ ជាផ្លូវការ

  • 2021-05-17 03:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបាន​ បង្ហាញ​សមត្ថភាព និងសម្រស់លើ​ឆាកប្រកួត​អស់​រយៈពេលជាយូរ ពេល​នេះកម្មវិធី Miss Universe ឆ្នាំ ២០២០ បាន​រក​ឃើញ​ម្ចាស់​មកុដបវរកញ្ញាហើយ គឺបវរកញ្ញាមកពី​ប្រទេសមិចស៊ីកូ។

បវរកញ្ញា Andrea Meza ដែល​ជា Miss Universe Mexico បាន​យក​ឈ្នះ​បវរកញ្ញា​ចំណាត់ថ្នាក់កំពូល ៤រូបទៀត​មាន ឥណ្ឌា ប្រេស៊ីល សាធារណរដ្ឋ​ដូ​មីនី​កែន និង ពេរូ។ នេះ​គឺជា​ជោគជ័យ​ដ៏អស្ចារ្យសម្រាប់​នាង ហើយ​ក៏បាន​លើក​មុខមនមាត់​ប្រទេស​ជា​ថ្មី​ទៀតដែរ។

ចំណែក​ចំណាត់បន្ទាប់បាន​ទៅលើ៖

-​លេខ ២ បាន​ទៅលើ បវរកញ្ញា Brazil: Julia Gama

-លេខ ៣ បាន​ទៅលើ បវរកញ្ញា Peru: Janick Maceta Del Castillo

-លេខ ៤ បាន​ទៅលើ បវរកញ្ញា India: Aline Castelino

-លេខ ៥ បាន​ទៅលើ បវរកញ្ញា Dominican Republic: Kimberley Jimenez

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី