​ជឿ​អត់? ​កូន​ស្រី Pep ​ថា​ទំនាក់ទំនង​ជាមួយ Alli ​គ្រាន់​ជា​មិត្ត​ប៉ុណ្ណោះ​

  • 2021-05-17 07:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​គេ​បាន​ប្រទះ​ឃើញ​កូន​ស្រី​របស់​លោក Pep ​ឈ្មោះ​ថា Maria ​បាន​ថើប​គ្នា​ជាមួយ​កីឡាករ Dele Alli ​នៅ​បារ​មួយ​កន្លែង​ក្នុង​ទីក្រុង​ឡុង។

​ដំណឹង​មួយ​នេះ​ពិត​ជា​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ដោយសារ​តែ Maria ​វ័យ​២០​ឆ្នាំ​ជា​កូន​ស្រី​ច្បង​របស់​លោក Pep ​នោះ ​កម្រ​ចេញ​បង្ហាញ​មុខ​ខ្លាំង​ណាស់​ជាមួយ​ឪពុក ​ប៉ុន្តែ​បែរ​ជា​មាន​វត្តមាន​ជាមួយ​បុរស​ម្នាក់​ដែល​កីឡាករ​របស់​ក្រុម Spurs ​ទៅ​វិញ។ ​រូបភាព​ឱប​ថើប​គ្នា​នេះ ​បាន​ធ្វើ​ឱ្យ​មាន​មតិ​ជា​ច្រើន​អះអាង​ថា​ពួកគេ​ស៊ី​ជម្រៅ​ទៅ​ហើយ ​ទើប​ហ៊ាន​ធ្វើ​បែប​នេះ​នៅ​តាម​ទីសាធារណៈ។

​យ៉ាងណាមិញ ​ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​នេះ​ទើប​ស្គាល់​គ្នា​កាល​ពី​ខែ​មុន​ប៉ុណ្ណោះ។ ​ដោយ​ឡែក Maria ​បាន​បញ្ជាក់​ទៀត​ថា​ទំនាក់ទំនង​របស់​នាង ​និង Alli ​ដែល​ទើប​បែក​សង្សារ​ថ្មី​ៗ​នោះ ​គឺ​គ្រាន់​តែ​ជា​មិត្ត​យល់​ចិត្ត​ប៉ុណ្ណោះ ​មិន​មាន​អ្វី​លើស​នេះ​ឡើយ៕

ប្រភព៖ The Sun   អត្ថបទ៖ ប្រុស យុទ្ធ