ក្ដៅៗ! ដឹងរឿងពិតក្រោយធ្លាយរូបភាពរៀបការរបស់នាង Andrea ម្ចាស់មកុដ MU 2020

  • 2021-05-17 09:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាប់មកុដ Miss Universe 2020 នាង Andrea ត្រូវគេចាប់បាននៅក្នុងរឿងអាស្រូវដំបូងនៅពេល ដែលត្រូវបានចោទប្រកាន់ថានាងធ្លាប់រៀបការកាលពី ២ ឆ្នាំមុន ហើយត្រូវបានទស្សនិកជនរាប់ពាន់ នាក់ចោទប្រកាន់ពីបទរំលោភលើលក្ខខណ្ឌកម្មវិធីប្រកួតបវរកញ្ញាចក្រវាល២០២០។

បន្ទាប់ពីរងការចោទប្រកាន់យ៉ាងក្ដៅស្លឹកត្រចៀកបែបនេះសម្រាប់តែបុរសម្នាក់ឈ្មោះ Jorge Saenz ដែលជាសាមីខ្លួនថតរូបរៀបការជាមួយ Andrea មិនបង្អង់យូរ ចេញមុខបកស្រាយភ្លាមៗយ៉ាងច្បាស់ ជុំវិញការចោទប្រកាន់ Andrea បែបនេះថា” សូមបញ្ឈប់ការផ្ញើសារ និងគំរាមកំហែងចំពោះរូបថត រៀបការនោះ រូបថតនោះវាគ្រាន់តែជាការថតរូប ដែលរៀបចំឡើងសម្រាប់យុទ្ធនាការ @AhChihuahua ប៉ុណ្ណោះ”។

Jorge Saenz រៀបរាប់បន្តទៀតថា៖” រឿងអាស្រូវ និងរូបថតដែលថតជាមួយកញ្ញា Andrea គ្រាន់តែ ផលិតឡើងដើម្បីផ្សព្វផ្សាយសម្រាប់វិស័យទេសចរណ៍មិនមែនជារូបថតអាពាហ៍ពិពាហ៍ពិតទេ”៕

ប្រភព៖ Kenh14   អត្ថបទ៖ Pav SreyPich